បាត់ដំបង ៖ មានការរិះគន់ថា ការរ៉ៃអង្គាសប្រាក់តាមស្រុកជប់លៀងជ័យលាភីកីឡាបាល់ទះ ស្នងការរដ្ឋានខេត្តបាត់ដំបងជាអម្រែកដ៏ធ្ងន់សម្រាប់សមត្ថកិច្ចមូលដ្ឋាន ព្រោះរដូវភ្ជុំបិណ្ឌអាជីវក ប្រជាពលរដ្ឋចំណាយគ្រប់យ៉ាង ហើយសមត្ថកិច្ចមូលដ្ឋានត្រូវការចំណូលសំរាប់ខ្លួនផងដែរ មន្ត្រីនគរបាលមួយចំនួនភ័យខ្លាចគេកាត់ប្រាក់ខែ ឯពានរង្វាន់ជ័យលាភីជាង ១ ម៉ឺនដុល្លា គួរតែជប់លៀងល្មមគ្រប់គ្រាន់ ។
ពីធីជប់លៀងមានគ្នា២០ទៅ៣០នាក់ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសណ្ឋាគារក្លាស់ស៊ីភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋថា ក្រុមកីឡាបាល់ទះស្នងការរដ្ឋានខេត្តបាត់ដំបងបានយកឈ្នះការប្រកួតជាមួយក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃបានពានរង្វាន់ជាង១ម៉ឺនដុល្លារ ប៉ុន្តែប្រាក់ទាំងនេះ មិនគ្រប់គ្រាន់ទេ លោក ស ថេត បានបញ្ជាអោយមន្ត្រីនគរបាលតាមស្រុក រ៉ៃអង្គាសប្រាក់ពីអាជីវករនៅតាមស្រុករបស់ខ្លួន យកមកជប់លៀង អោយក្រុមកីឡាករបាល់ទះថែមទៀត ។ ការរ៉ៃអង្គាសប្រាក់នេះ លំបាកដោយសារដល់វេណបិណ្ឌភ្ជុំ ប្រជាពលរដ្ឋនិងអាជីវករ គាត់ចំណាយក្នុងក្រុមគ្រួសារច្រើននិង ខាងសមត្ថកិច្ចមូលដ្ឋានស្រុក របស់ខ្លួន ក៏ត្រូវការចំណូលខ្លះ សំរាប់កម្លាំងការពារមូលដ្ឋាន បើប្រមូលទៅខាងកីឡាគឺខ្វះខាតនៅស្រុក ម្យ៉ាងទៀតការប្រកួតឈ្នះពានរង្វាន់បានចំនួន១ម៉ឺនដុល្លា អាចជប់លៀងក្រុមនេះគ្រប់ល្មម ព្រោះក្រុមកីឡា២០ទៅ៣០នាក់នោះ។
មន្ត្រីនគរបាលស្នងការរដ្ឋានខេត្តបាត់ដបងបានពោលថា ការជប់លៀងអោយក្រុមកីឡាបាល់ទះប៉ុន្មាននាក់នេះពួកគេផឹកស៊ីសប្បាយណាស់ ដោយឡែក នគរបាលមួយចំនួនអាចគេកាត់ប្រាក់ខែ១ពាន់ទៅ២ពាន់រៀល នៅពេលបើកប្រាក់ខែ ព្រោះនាពេលកន្លងមក អោយតែមានពីធីជប់លៀងថ្នាក់លើតែងតែកាត់ប្រាក់ខែរបស់ពួកគាត់ បើរការកាត់ប្រាក់នេះបានពួកគាត់ហូបដែរ វាមិនអីទេ ព្រោះប្រាក់ឧបត្ថមរ៉ៃអង្គាស តាមស្រុកបានច្រើនសម្បើមដែរនោះ។
ប្រជាពលរដ្ឋអាជីវករបានអោយដឹងថា ដើម្បីជួយលើកស្ទួយវិស័យកីឡាអោយកាន់តែប្រសើរ ពួកគាត់លះបង់ប្រាក់មួយចំនួនចូលរួមការជប់លៀ ទោះជាការចំណាយនេះ វាត្រួតស៊ីគ្នានិងការចំណាយសំរាប់បុណ្យភ្ជុំក៏ដោយ ប៉ុន្តែសូមការជប់លៀងហូបចុកអោយសប្បាយ កុំផឹកស្រវឹងហួសកំណត់ ហើយដើរវាយគេឯងដូចមុនទៀត ។ បើគិតពីប្រាក់ឧបត្ថម្ភ និងប្រាក់ទទួលបានពីជ័យលាភីជប់លៀងតែប៉ុន្មាននាក់ គឺនៅសល់អាចទុកចាយវាយធ្វើមានបាន ៕