0

ស្ត្រី ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​ចោល​ប្ដី​និង​កូន​

ស្ត្រី ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ​គិត​ខ្លី​ចងក​សម្លាប់ខ្លួន​ចោល​ប្ដី​និង​កូន​

ភ្នំពេញ​ ៖ ហេតុការណ៍​គួរឲ្យភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២២ ដោយ​ស្ត្រី​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ​គ្មានក្តី​ស្រណោះ​កូន​និង​ប្តី​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​ចាកចោល​លោកិយ​នៅក្នុង​បន្ទប់​ជួល ភូមិ​១២ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្ន​ភ្នំពេញ​។​

​ប្រភព​សមត្ថកិច្ច​ឲ្យដឹងថា សព​ស្រី​ជនរងគ្រោះ​មាន ឈ្មោះ ឡេម ស្រី​អែម អាយុ ៣៩​ឆ្នាំ មុខរបរ​អ៊ុតសក់​រស់នៅ​ភូមិ​១២ សង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ វេលា ម៉ោង ៩​នឹង​១០​នាទី យប់ ថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ២០២២ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះ​ទៅ​ដល់យក​ខ្សែមក​ចង​ហ៊ុព័​ទ្ធ​នៅ​កន្លែង​បន្ទប់​កើតហេតុ​ដែល​ជនរងគ្រោះ​បាន​ចង​ក​សម្លាប់​ខ្លួន​នោះ ដើម្បី​ស្រាវជ្រាវ​ធ្វើ​កោសល​វិច័យ ។​

​សមត្ថកិច្ច​ជំនាញ​ឲ្យដឹងថា​ជនរងគ្រោះ​ពិតជា​បាន​ចង​ក​សម្លាប់​ខ្លួនឯង​ដោយ​ពិតប្រាកដ​មែន ទើប​ប្រគល់​សព​ឲ្យទៅ​សាច់ញាតិ​និង​ក្រុមគ្រួសា​រ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​គោក​កញ្ជាន់​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!