0

ឈ្មោះ​ផេ អុង​អាត់​កាង​បទល្មើស​នេសាទ​ដាក់​ប​រ៉ាវ​ខុសច្បាប់​ក្នុង​ឡូ​៣​ដែនដី​អភិរក្ស​ មិន​ឲ្យ​ពលរដ្ខ​ដាក់ឡើ រាយ​សន្ទូច មង លាន់ ​ក្បែរ​គាត់​ឡើយ​

ឈ្មោះ​ផេ អុង​អាត់​កាង​បទល្មើស​នេសាទ​ដាក់​ប​រ៉ាវ​ខុសច្បាប់​ក្នុង​ឡូ​៣​ដែនដី​អភិរក្ស​ មិន​ឲ្យ​ពលរដ្ខ​ដាក់ឡើ រាយ​សន្ទូច មង លាន់ ​ក្បែរ​គាត់​ឡើយ​

ខេត្ត​បាត់ដំបង ៖ សហគម​ន៍​និង​ជលផល​កោះ​ជី​វាំង​បិត​ភ្នែក បើកដៃ​ឲ្យ​លោក​ផេ មេ​កញ្ច្រែង​ប្រព្រឹត្ត​នេសាទ ប​រ៉ាវ បិត​ទំនាប និង​អូរ បិត​ព្រែក ខុសច្បាប់ បានដាក់​យ៉ាង​ច្រើន​កន្លែង​ក្នុង​តំបន់​អភិរក្ស​ឡូ​៣ កោះ​ប៉ាល់ ទ្រនុំ​ជ្រឹង រហាល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ប្រព្រឹត្ត​យ៉ាង​រលូន​មិន​ហ៊ាន​បង្ក្រាប​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​ពេល​ពួកគាត់​ទៅ​ដាក់​មង រាយ​សន្ទូច លាន់ ឡើ នៅ​ចំណុច​កោះ​ប៉ាល់ ទ្រនុំ​ជ្រឹង ត្រូវបាន​លោក​ផេ ស្តីបន្ទោស​និង​គំរាម​ហៅ​គេ​ចាប់ ។​លោក​ផេ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ដាក់ មង សន្ទូច ឡើ លាន់ ក្បែរ​កន្លែង​គាត់​ដាក់​ប​រ៉ាវ​ឡើយ​។​ចំពោះ​អ្នក​ដាក់​ប​រ៉ាវ​ជា​កូនកញ្ច្រែង​ឬ​អ្នក​ពឹងពាក់​ឲ្យ​លោក​ផេ រត់ការ​បង់​ជូន​ស្ថាប័ន​ផ្សេងៗ​ក៏​លើកឡើង​ថា​លោក​ផេ ធ្វើ​អ្នក​បោះ​ម​ប្រមូ​លុយ​ក្នុង​ការប្រព្រឹត្ត​នេសាទ​ខុសច្បាប់​ដើម្បី​ដោះស្រាយ​ជូន​ស្ថាប័ម​សមត្ថកិច្ច ប្រមូល​ពី​អ្នក​រ៉ាវ​ស៊ី​លើ​ក្រោម មិនតែប៉ុណ្ណោះ​អ្នក​ដាក់​ប​រ៉ាវ​ពី​ខាងក្រោម​គាត់ គឺ​ដាក់​មិន​បាន​ត្រី​ឡើយ ដោយ​លោក​ផេ ដាក់​ប​រ៉ាវ​បិត​ទំនាប​អូរ បិត​ព្រែក​មិន​ឲ្យ​ត្រី​ធ្លាក់​ឆ្លង​ចុះ​ដល់​កន្លែង​ពួកគាត់​នេសាទ​ឡើយ​។​

​លោក ផេ គាត់​អ៊ុង​អាត់​ខ្លាំង​ដោយ​អាង​មាន​បងប្អូន​ធ្វើការ​នៅ​សហគមន៍ ជាមួយ​ជលផល​សង្កាត់​កោះ​ជី​វាំង និង​ត្រូវ​ជា​ក្មួយ​របស់​មេភូមិ​កំពុង​ប្រហុក​ផង​។​អ្នកខ្លះ​ថា​លោក​ផេមាន​ខ្នងបង្អែក​ធំ​ជាង​នឹង​ទៀត​គឺ​ជលផល​៥​ខេត្ត​។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា​ចំណុច​កោះ​ប៉ាល់ ទ្រនុំ​ជ្រឹង​ជា​តំបន់​អភិរក្ស ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ស​ហគ​មន៍​ភូមិ​ថ្វាង​និង​សហគមន៍​ភូមិ​កំពុង​ប្រហុក​និង​ក្រោម​ការ​គ្រប់​របស់​សង្កាត់​ជលផល​កោះ​ជី​វាំង ដូច្នេះ​ហេតុ​អ្វី​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​រកស៊ី​ត្រឹមត្រូវ បែរ​ជា​ទុកឲ្យ​លោក​ផេ រកស៊ី​នេសាទ​ខុស​ច្បាប់​មិន​បង្ក្រាប ទុកឲ្យ​លោក​ផេ​ធ្វើ​ព្យុះ​ភ្លៀង​បែបនេះឬ​ក៏​ត្រូវ​ថ្នាំ​សន្តំ​លោក​ផេ​ហើយ​។​

​ចំណែក​លោក​ផេ បាន​អះអាង​ថា​គាត់​រកស៊ី​ត្រឹមត្រូវ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​មក​បង្ក្រាប​កាប់​ប​រ៉ាវ​លោក​ឡើយ​។

ពាក់ព័ន្ធ​ករណី​នេះ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា​ឆ្នាំ​២០២២ លោក​ឆាយ សំអុល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​សង្កាត់​កោះ​ជី​វាំង​បានបញ្ជាក់​ថា​លោក​នឹង​ចូល​បង្ក្រាប​ទីតាំង​ប​រ៉ាវ​ខុសច្បាប់​នៅ​ចំណុច​ទ្រនុំ​ជ្រឹង រហាល ឡូ​៣​នោះ​ឆាប់ៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រកប​នេសាទ​ស្រប​ច្បាប់​ដាក់​មង​សន្ទូច​វិញ ហើយ​នៅ​ថ្ងៃនេះ​កំពុង​ជាប់រវល់​បង្ក្រាប​នៅ​តំបន់​ឡូ​២៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!