រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២២ នៅក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យមានបើកកិច្ចប្រជុំ ផ្សព្វផ្សាយសារាចរណែនាំ លេខ ០១៣ ស ហ វ ស្តីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ស្តីពីការបែងចែកឥណទានចំណូលថ្នាក់ជាតិ តាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុ តាមអនុក្រិតលេខ២៥៤ អនក្រ បក ចុះថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យតំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ។
ដោយមានការចូលរួម លោក ផេន រ៉ាវុធ ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរដ្ឋបាលក្រុង ស្រុក រដ្ឋបាល ឃុំ សង្កាត់និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងកិច្ចប្រជុំនោះលោក បឹង គឹមសឹង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ នេះខេត្ត ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុរបស់រដ្ឋបាលក្រុង ស្រុក ការិយាល័យផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលខេត្ត និងស្មៀនឃុំ សង្កាត់ ត្រូវដំណើរការបូកសរុបនិងគូរផ្គងតួរលេខនៃការអនុវត្តចំណូល ចំណែកថវិការបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឆ្នាំ ២០២១ ជាមួយរតនាគារខេត្ត រួចផ្ញើទៅកាន់មន្ទីរសេដ្ឋកិច្ច និងវត្ថុនិងហិរញ្ញវត្ថុខេត្ត ឲ្យបានមុនថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២២នេះ ជាកំហិត។
លោក បឹង គឹមសឹងបានបញ្ជាក់ឲ្យដឹងទៀតថា មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវផ្ញើរបាយការណ៍ស្តីពីការបិទបញ្ជីថវិកាដោយមានភ្ជាប់នូវរបាយការណ៍បូកសរុបការងារអនុវត្តចំណូលចំណាយថវិកាមកមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន២ច្បាប់និងក្រសួងមហាផ្ទៃចំនួន១ច្បាប់យឺតបំផុតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះដើម្បីឲ្យអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការបូកសរុបនិងរៀបចំនូវរបាយការណ៍សម្រេចទូទាត់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងដាក់បញ្ចូលទៅក្នុងជំពូកមួយនៃសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោកបានបញ្ជាក់ឲ្យដឹងទៀតថាកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយសារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះវាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២២របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងសាកសិទ្ធភាពធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋរដ្ឋាភិបាលថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមត្រប់ខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ២០២២នេះ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយ។
ក្នុងកិច្ចប្រជុំនោះដែរលោក ង៉ោ ម៉េងជ្រួនបានបញ្ជាក់ឲ្យដឹងថា លោកអភិបាលក្រុងស្រុក និងប្រធានការិយាល័យរដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ស្មៀននិងមន្ត្រីពាក់ព័ន្ធក្រោយពីបានចូលរួមកិច្ចប្រជុំនេះហើយត្រូវយកចំណេះដឹង និងសមត្ថភាពគួបផ្សំបទពិសោធន៍ការងារដើម្បីធានាបានពិតប្រាកដថាការរៀបចំគម្រោងថវិកាឆ្នាំ២០២១នេះអាចសម្រេចបានសមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២២ នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅរករបស់ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២១នេះ។
លោកផេនរ៉ាវុធបានមានប្រសាសន៍ថាថវិកាឆ្នាំ២០២២នេះបានសន្និដ្ឋានថា ជាការប្រយុទ្ធប្រឆាំងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ.១៩តាមគន្លងជីវភាពរស់នៅរបស់ប្រជាជន។
លោកផេនរ៉ាវុធមានប្រសាសន៍ថាបន្តទៀតថារាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការសម្រេចឱ្យបាននូវគោលដៅនិងវិធានការទាំងឡាយដែលបានលើកឡើង ពិសេសការបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅគ្រប់វិស័យឲ្យកាន់តែមុតស្រួចជាងមុន និងផ្ដល់លទ្ធផលជាក់ស្ដែងដោយប្រកាន់ភ្ជាប់នូវអភិក្រមការងារ ៥ យ៉ាងគឺ ឆ្លុះកញ្ចក់ ជូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។
លោក ផេន រ៉ាវុធ មានប្រសាសន៍ថាបន្តទៀតថា ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់សូមមេត្តាផ្ដល់ការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់និងឈរលើគោលការណ៍ប្រយោជន៍ជាតិនិងប្រជាជនជាធំ។