0

កម្លាំង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បញ្ជូន​ខ្លួន​យោធា​ថៃ​៣​នាក់ នាំចូល​រូបិយ​បណ្ណ​ដុល្លារ​ក្លែងក្លាយ​ជាង​៧​លាន​ដុល្លា​ទៅ​ស្នងការដ្ឋាន​ខេត្ត​

កម្លាំង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បញ្ជូន​ខ្លួន​យោធា​ថៃ​៣​នាក់ នាំចូល​រូបិយ​បណ្ណ​ដុល្លារ​ក្លែងក្លាយ​ជាង​៧​លាន​ដុល្លា​ទៅ​ស្នងការដ្ឋាន​ខេត្ត​

បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បញ្ជូន​ខ្លួន​យោធា​ថៃ​៣​នាក់ នាំចូល​រូបិយ​បណ្ណ​ដុល្លារ​ក្លែងក្លាយ​ចំនួន​៣​កេះ​ជាង​៧​លាន​ដុល្លា​ទៅ​ស្នងការដ្ឋាន​ខេត្ត​ព្រឹក​ថ្ងៃ​២១ ខែ​កញ្ញា ឆ្នាំ​២០១៤​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជនសង្ស័យ ជនជាតិ​ថៃ​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​សហការ​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​ធ្វើការ​ឃាត់ខ្លួន​ពេល​បើក​រថយន្ត​ដឹក​ប្រាក់​ចូល​មក​ទឹកដី​កម្ពុជា​នៅ ម៉ោង​១១​ព្រឹក​ថ្ងៃ​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​មុខសៃ​ឡូ​(​ស្តង់​ពោត​ឬ​ដំឡូង​មី​)​ឈ្មោះ ហួត អួន ស្ថិតក្នុង​ភូមិ​-​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។​

​លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌​បាន​អោយដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​៣​នាក់​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ស៊ើបអង្កេត និង​តាមដាន​ស៊ើប​កម្លាំង​សម្ងាត់​បាន​រាយការណ៍​មក​ថា មាន​ករណី​ដឹកជញ្ជូន​រូបិយ​បណ្ណ​អន្ដរជាតិ​(​ដុល្លារ ក្លែងក្លាយ​)​ពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា ត្រង់​ចំណុច​ភូមិ​-​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ទើប​កម្លាំង​នគរបាល ស្រុក​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ឈានដល់​ការ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ​ទាំង​៣ រួមជាមួយ​នឹង​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រភេទ​ក្រដាស​១០០​ដុំ ស្មើ​៧.១៦០.០០០​ដុល្លារ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ១-​ឈ្មោះ កី​ត​ថា​ណេត មេធី​កេត​សុវត្ថិ​(​ហៅ​ជ័រ​) ភេទ​ប្រុស អ​យុ​៤៧​ឆ្នាំ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មុខរបរ​ជា​អាជីវករ​, ២-​ឈ្មោះ ឡាយ​ស៊ី​លិ ប្រា ម៉ូដ ភេទ​ប្រុស អ​យុ​៤៨​ឆ្នាំ ជា​យោធា រស់នៅ​សាប់​តា​ហ៊ី​ត ខេត្ដ​ច័ន្ទ​បួ​រី និង​៣-​ឈ្មោះ ផង់​សាត​ចំ​លាត់​( សំ​រ៉ាត់ វ​ង្សា ) ភេទ ប្រុស អាយុ​៥២​ឆ្នាំ  មេបញ្ជាការ កងអនុសេនាធំ​៥២២​ថៃ​យោធា រស់នៅ​ស្រុក​សយ​ដាវ ខេត្ដ​ច័ន្ទបូរី ។​ហើយ​វត្ថុតាង ដែល​ដកហូត​បាន​មាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​៣​កេស​ស្មើ​៧​លាន​១​សែន​៦ ម៉ឺន​ដុល្លារ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង​ជា​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៧.១៦០.០០០​ដុល្លារ  និង រថយន្ដ​វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក ត ៧៨២ ច័ន្ទបូរី ចង្កូត​ស្ដាំ ត្រូវបាន​នគរបាល​ស្រុក​ភ្នំព្រឹក បញ្ជូន​ខ្លួន ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ចាត់កា​តាម នីតិវិធី ៕

 

2014_09_21d (3) 2014_09_21d (2) 2014_09_21d (1) 2014_09_21d 2014_09_21d (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment