0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិព័រណ៍​អន្តរជាតិ នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ពិព័រណ៍​អន្តរជាតិ នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២

​នៅ​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បើក​ពិព័រណ៍​អន្តរជាតិ នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។

​វេទិកា​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤០ ក៏​មាន​ការដាក់​លក់​ទំនិញ​ផ្សេងៗ​រហូតដល់​ទៅ ១៨៧​ស្តង់ ក្នុងនោះ​ស្តង់​អន្តរជាតិ​មាន​ចំនួន ៦១​ស្តង់ មក​ពី​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និង​ថៃ និង​ស្តង់​ក្នុងស្រុក​ចំនួន ១២៦​ស្តង់​ផងដែរ​។

​វេទិកា​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤០ គឺ​មាន​ភ្ជាប់​ជាមួយ​ព្រឹត្តិការណ៍​ជា​ច្រើន​មានដូចជា​៖ កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTO), កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​, ព្រឹត្តិការណ៍​អម និង​ការតាំងពិព័រណ៍​ទេសចរណ៍ (Travel Exchange/ Travex) ខ្នាត​តូច ល្មម​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!