0

​ឯកឧត្តម ខាន់ ម៉ា​ណេរ ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី ស ខេង សំណេះសំណាល​មន្ត្រី​សាធារណកា​រណ៍ ចូលនិវត្តន៍​ចំនួន​៨៥​នាក់​

​ឯកឧត្តម ខាន់ ម៉ា​ណេរ ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី ស ខេង សំណេះសំណាល​មន្ត្រី​សាធារណកា​រណ៍ ចូលនិវត្តន៍​ចំនួន​៨៥​នាក់​

បាត់ដំបង ៖ ឯកឧត្តម​ខាន់​ម៉ា​ណេរ ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​ប្រធាន​មន្ទីរ​សាធារណការណ៍​សំណេះសំណា​ល ផ្តល់​ថវិការ និង​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន ដល់​មន្ត្រី​ចូលនិវត្តន៍​ចំនួន ៨៥ នាក់ នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​មន្ទីរ​សាធារណការណ៍​និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម ខាន់​ម៉ា​ណេរ ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី​សខេង និង​ជា​ប្រធាន មន្ទីរ​សាធារណកា​រណ៍ បាន​ថ្លែង​ទៅកាន់​មន្ត្រី​ចូល​និវត្ត​ទាំងអស់​ថា ដោយ​ការយកចិត្តទុកដាក់​ខ្លាំង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន ខិតខំ​អស់ពី​កម្លាំងចិត្ត​កាយ​ដឹកនាំ​ប្រទេស តាំង​ពី​ជួប​ការលំបាក​គ្រប់​បែបយ៉ាង​នៃ​សង្គ្រាម និយាយ​រួម​តាំង​ពី​បាតដៃ​ទទេ រហូត​មាន​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រហូត​ដល់​សព្វថ្ងៃនេះ គឺមាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ។ ការលះបង់​ដ៏​ខ្ពង់ខ្ពស់​របស់​មនុស្ស​ជំនាន់​មុន បាន​បន្សល់​ទុក​ស្នាដៃ​ល្អៗ​ជាច្រើន​សំរាប់​អ្នកជំនាន់ក្រោយ​យក​គំរូ​និង​អភិវឌ្ឍន៍​តាម​។

​ពិធី​គោរព​ដឹងគុណ​រៀមច្បង​ចូលនិវត្តន៍​នេះ គឺ​ធ្វើ​រាល់​ពេល​មាន​បុណ្យទាន​ប្រពៃណី​ខ្មែរ​រាល់​រដូវ និង​ផ្តោះផ្តង​យោបល់​បន្ថែម​ដល់​អ្នកជំនាន់ក្រោយៗ អោយ​យល់ដឹង​កាន់តែច្បាស់​ពី​បទពិសោធន៍​អ្នកដឹកនាំ ដែល​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ទើប​អនុវត្តន៍ ។ ដូច្នេះ​១​ជំនាន់​ទៅ​១​ជំនាន់​មនុស្ស​ចេះ​ដឹង​តាម​គ្នា​ជា​បន្តបន្ទាប់​
​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មន្ទីរ សូម​គោរព​បងៗ​ដែល​ជា​មន្ត្រីរាជការ​ជំនាន់​មុន ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ អោយមាន​ភាពសម្បូ​រស​ប្បាយ​ដល់​ថ្ងៃនេះ ដើម្បី​ជា​ការ​តបស្នង​ដឹងគុណ និង​ទទួល​ការគោរព​ពី​ប្អូនៗ​ជំនាន់ ក្រោយ​សូម​ជូន​ថវិការ​ម្នាក់​៥​ម៉ឺន​រៀល និង​កន្សែងពោះគោ​ចំនួន​១​ម្នាក់ ទុក​សំរាប់​អោយ​ធ្វើ​បុណ្យទាន​ពេល​ភ្ជុំបិណ្ឌ ៕

2014_09_21i (1) 2014_09_21i (2) 2014_09_21i

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment