0

​សាលា​ពលទាហាន យោធភូមិភាគ​ទី​៤ ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ចំណេះដឹង​មូលដ្ឋាន​កសិកម្ម ឆ្នាំ​២០២១

​សាលា​ពលទាហាន យោធភូមិភាគ​ទី​៤ ប្រារព្ធ​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ចំណេះដឹង​មូលដ្ឋាន​កសិកម្ម ឆ្នាំ​២០២១

ខេត្តសៀមរាប ៖ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២២ ឧត្តមសេនីយ៏ឯក ចាន់ ន​ន់​វិទ្យា មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ចំណេះដឹង មូលដ្ឋាន​កសិកម្ម ឆ្នាំ​២០២១ ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន សាលា​ពលទាហាន​ទី​៤ យោធភូមិភាគ​ទី​៤​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​ពលទាហាន​ទី​៤ យោធភូមិភាគ​ទី​៤ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ឯកឧត្តម ចាន់ ន​ន់​វិទ្យា បាន​ចាត់ទុកថា វគ្គ​ជំនាញ​ដែល​បាន​កំពុង​ដំណើរ​បើក​នា​ពេល​នេះ​ថា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការកសាង​សមត្ថភា​ព ចំណេះដឹង ចំណេះ​ធ្វើ​មួយ​ពិតប្រាកដ និង​ជាក់លាក់​លើ​ការងារ​ជំនាញ​បច្ចេកទេស​កសិកម្ម និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​វិស័យ​ពង្រឹង​ប្រៀប​ការពារជាតិ និង​ជា​ឱកាស​សម្រាប់​កងទ័ព​មាន​ពេលវេលា​ហ្វឹកហ្វឺន​រៀនសូត្រ​នៅ​ពេល​ដែល​ប្រទេសជាតិ​កំពុង​មាន​សុខ​សន្តិភាព​ពេញលេញ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ឈ្លាសវៃ ត្រឹមត្រូវ របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឧត្តមសេនីយ៍ឯក ចាន់ ន​ន់​វិទ្យា ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការពារជាតិ​; ឯកឧត្តម​បណ្ឌិត សួង ណ​យ អគ្គលេខាធិការរង គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​គ្រូ​ក្នុង​ការបង្ហាត់​បង្រៀន​ដោយផ្ទាល់​សំរាប់​វគ្គ​នេះ និង​ការ​រួមសហការ​ពី​មេបញ្ជាការ មេ​បញ្ចា​ការរង នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​ការរិយាល័យ​អភិវឌ្ឍន៍​កងទ័ពជើងគោ​ក កងឯកភាព​យោធភូមិភាគ​ទី​៤ លោក​ឧកញ៉ា នួន សុង និង​សហការី​ទាំងអស់ ដែល​ខិតខំ​យក​អស់​កម្លាំងកាយ​ចិត្ត​បំពេញ​ភារកិច្ច​ខ្នួន​ខ្ពស់ និង​សហការ​គ្នារ​ជា​ធ្លុង​មួយ ស្វះស្វែង​គ្រប់​មធ្យោបាយ និង​បង្ក​លក្ខណះគ្រប់​យ៉ាង​ពីភាគី​ម្ចាស់​សាមី​អង្គភាព​ក្នុង​ការផ្តល់ ឯកសារ​មេរៀន សម្ភារ​សិក្សា ទីតាំង​រៀនសូត្រ ស្នាក់នៅ ការផ្តល់​សំលៀកបំពាក់ និង​ការហូប​ប្រចាំ​ដែល​អាច​ឲ្យ​វគ្គ​ជំនាញ​នេះ​បាន​ដំណើរការ​បើក​វគ្គ​ហ្វឹកហ្វឺន​ទៅ​តាម​ការគ្រោងទុក​។ ឯកឧត្តម មេបញ្ជាការរង​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅ​ពី​ភារកិច្ច​ស្នូល កងទ័ព​ត្រូវ​យកចិត្តទុកដាក់ ខិតខំ​ដាំ​ដំណាំ​រួមផ្សំ និង​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់ និង​លើកកម្ពស់​កំរិតជីវភាព​កងទ័ព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មួយកម្រិត​ទៀត​។​

​ឯកឧត្តម ចាន់ ន​ន់​វិទ្យា បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ​ទាំង​ទ្រឹស្តី និង​ការអនុវត្តន៍​ផ្ទាល់ ខិតខំ​ស្រាវជ្រាវ​ឯកសារ​បន្ថែម គោរព​វិន័យ គោរព​ពេលវេលា​រៀនសូត្រ មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​វគ្គ ត្រូវ​ត្រង់ត្រាប់​ស្តាប់​គ្រូ​ឧទ្ទេា​នាម ទាំង​ទ្រឹស្តី និង​ការអនុវត្តន៍​ជាកស្តែង សង្ឃឹមថា​ពេល​បញ្ចប់​វគ្គ​ទទួលបាន​លទ្ធផល​ល្អ​។​

​តាម​របាយការណ៍ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការ​រង នាយការិយាល័យ​អភិ​វឌ្ឈន៍​កងទ័ពជើងគោ​ក បានឲ្យដឹងថា វគ្គ​សិក្សា​រៀនសូត្រ​ជំនាញ​មូលដ្ឋាន​កសិកម្ម​មានរ​យះ​ពេល ៦១​ថ្ងៃ ចាប់​បើក​ពី​ថ្ងៃ​ទី​១៧ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២២​។ សិក្សា​លើ​ខ្លឹមសារ​មេរៀន​រួមមាន ផ្នែក​កសិកម្ម​មាន បណ្តុះ​ផ្សិតចំបើង ផ្សិត​អំបោះ របៀប​ដាំ​អំពៅ ដាំ​ដំណាំ​ស្វាយ ដាំ​ដូងក្រអូប ដាំ​បន្លែ ការ​បង្កាត់ និង​ពង្រីក​ពូជ​ដំណាំ ការ​ចិញ្ចឹម​មាន់ ចិញ្ចឹម​ឃ្មុំ របៀប​ធ្វើ​ជី EM អប់រំ​ចិត្តសាស្ត្រ និង​យោធា​រួម ។​

​សូមបញ្ជាក់​ថា វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​កម្មសិក្សាការី​សរុប​ចំនួន ១០០​នាក់ គ្រូ​យោធា​ចារ្យ​ចំនួន ១០​នាក់ មក​ពី​អង្គភាព​នៃ​យោធភូមិភាគ​ទី​៤ ។ ចាប់តាំងពី​ឆ្នាំ​១៩៩៩ មកដល់ពេលនេះ ការិយាល័យ​អភិវឌ្ឍន៍​កងទ័ពជើងគោក បាន​ដំណើរការ​បើក​វគ្គ​កសិកម្ម​ជូន​នាយទាហា​ន នាយទាហានរង និង​ពលទាហាន​បាន​ចំនូ​ន ២១​វគ្គ​ហើយ មាន​សិក្ខាកាម​សរុប​ចំនួន ១,៦៨០​នាក់​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!