0

លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ជួប​សំណេះសំណាល​និង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដល់​មន្ត្រីនគរបាល​ចូល​និវត្តន៍​និង​ក្រុមគ្រួសារ​មន្ត្រី​ទទួលមរណៈភាព

លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ជួប​សំណេះសំណាល​និង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដល់​មន្ត្រីនគរបាល​ចូល​និវត្តន៍​និង​ក្រុមគ្រួសារ​មន្ត្រី​ទទួលមរណៈភាព

​បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​កើត ខែ​បុស្ស ត្រី​ស័ក ព​.​ស . ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២២ នៅ សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងកា​រដ្នា​ន​នគរបាល​ខេត្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​និង​បើក​ផ្តល់ប្រាក់ ឧបត្ថម្ភ​គោលនយោបាយ​ជូន​ដល់​មន្ត្រីនគរបាល​ចូលនិវត្តន៍​ចំនួន ១០៨​នាក់ និង​ក្រុម​គ្រួសារ​មន្ត្រី​ទទួលមរណៈភាព​ចំនួន ០៥​នាក់ សរុប​ទឹកប្រាក់​ចំនួន ៩៩២.៨៤២.៥០០​រៀល​(​ប្រាំបួន​រយ​កៅសិប​ពីរ​លាន​ប្រាំបី​រយ​សែសិប​ពីរពាន់​ប្រាំ​រយ​រៀល​)​។

​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង នាយការិយាល័យ មេ បញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​០៤ និង​អធិការ​នគរបាល​ក្រុង​-​ស្រុក​ពាក់ព័ន្ធ​ទាំង​១៤​។​

លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នង ការ​នគរបាល​ខេត្ត បាន​ធ្វើការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ចំពោះ​មន្ត្រី​នគរបាល​ចូល​និវត្តន៍​និង​ក្រុមគ្រួសារ​មន្ត្រី​ទទួលមរណៈភាព​ដែល​មាន​វត្តមាន​ក្នុង​អង្គពិធី នេះ​ពី​សំណាក់​សម្តេច​អគ្គ​មហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត​បាត់ ដំបង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងកា​នគរបាល​ជាតិ ដែល​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាលជាតិ ដែល​ធ្លាប់បាន​បំរើ​ជាតិ មាតុភូមិ​កន្លងមក​។

​លោកស្នងការ​បាន​បន្ត​ទៀតថា ទោះបីជា​លោក លោកស្រី​បាន​ចូលនិវត្តន៍​ទៅ​ហេ​ី​យ​ក្តី តែ​ការរួម​ចំ​ណែ​ជួយ​ដល់​សង្គម​នៅក្នុង​មូលដ្ឋាន​ពិតជា​មាន​សារៈសំខាន់​ដែល​ត្រូវការ​លោក លោកស្រី​ជា​និវត្តន៍​ជន​ទាំងអស់​ជួយ​ជ្រោមជ្រែង ផ្តល់​ព័ត៌មាន​បាន​ទាន់ពេលវេលា និង​ជួយ​បណ្តុះបណ្តាល​ក្មេងជំនាន់ក្រោយ​ឱ្យ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​។

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​បាន​សំណូមពរ​ដល់​លោក លោកស្រី​មន្ត្រី​នគរបាល​ដែល​បាន​ចូលនិវត្តន៍​នាពេលនេះ​សូម​ធ្វើ​ការណែនាំ​អប់រំ​ដល់​កូនៗ​និង​សាច់ញាតិ​របស់​ខ្លួន​ឱ្យ​ជៀស​ឆ្ងាយ​ពី​ការសេព​ប្រើប្រាស់ ឬ​ចែកចាយ​គ្រឿង ញៀន​ខុសច្បាប់​ដែលជា​ផលប៉ះពាល់​ដល់​សង្គមជាតិ​ទាំងមូល និង​រក្សា​ជំហរ​ក្នុង​ការងា​របោះ​​ឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់​នា​ពេល​ខាង​មុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!