0

​លោកជំទាវ បាន ស្រីមុំ អបអរសាទរ លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ ពិសេស​មាន​និទ្ទេស A រហូតដល់​៦​នាក់​

​លោកជំទាវ បាន ស្រីមុំ អបអរសាទរ លទ្ធផល​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២០-២០២១ ពិសេស​មាន​និទ្ទេស A រហូតដល់​៦​នាក់​

​ប៉ៃលិន ៖ អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ បាន​បង្ហោះ​សារ​អបអរសាទរ​លើ​បណ្តាញ សង្គម​នូវ លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០២០-២០២១ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២២​នេះ​។​

​លោកជំទាវ បាន ស្រីមុំ បាន​លើកឡើង​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត​ពិតជា​មាន​មោទនភាព​ចំពោះ​កូន ៗ​សិស្សានុសិស្ស ដែល​ជា​កូនចៅ​របស់​អ្នក​ខេត្ត​ប៉ៃលិន ដែល​ធ្វើ​បាន​ល្អ​ក្នុង​ការប្រឡង​រហូត​ទទួលបាន​និទ្ទេស​A ៦​នាក់​។ ទន្ទឹម​និង​ការខិតខំ​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​និទ្ទេស​A​នេះ​ដែរ​និង​ដូច​អ្វី​ដែល​បាន​សន្យា​នៅ​ថ្ងៃ​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​គឺ​បាន​ត្រៀម​រួច​ហើយ​នូវ​ម៉ូតូ និង​រង្វាន់​ផ្សេងៗ​ទៀត សម្រាប់​ផ្តល់ឱ្យ​អ្នក​ជ័យលាភី​ខាងលើ​។

​ទោះជា​យ៉ាងណា លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​កូនៗ ក្មួយៗ​ដែល​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏​សូម​កោតសរសើរ​ដល់​ក្មួយៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​ជាប់​និទ្ទេស A ជាច្រើន​នាក់ បើ​ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ក៏ដោយ ។ ជាមួយ​នោះ​ក៏​សូម​អរគុណ​ចំពោះ​មាតាបិតា អាណាព្យាបាល​សិស្ស ដែល​បាន​ផ្ដល់ឱកាស​ឱ្យ​កូនៗ ក្មួយៗ បាន​រៀនសូត្រ​ពេញលេញ រហូត​ទទួលបាន​នូវ​កិត្តិយស គឺ​ជ័យលាភី​ល្អ​សម្រាប់​ខ្លួនគេ សម្រាប់​គ្រួសារ សម្រាប់​សាលារៀន និង​សម្រាប់​ខេត្ត​ប៉ៃលិន​របស់​យើង តាមរយៈ​នេះ​សូម​លោកគ្រូ អ្នកគ្រូ អាណា​ព្យាបាល​សិស្សានុសិស្ស ជាពិសេស​ក្មួយៗ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យក​ចំណេះវិជ្ជា មក​ចូលរួម​អភិវឌ្ឍន៍​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល ។

​យោង​តាម​ស្ថិតិ​លោក​តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា សម្រាប់​ការប្រឡង​ស​ញ្ញាប​ត្រ័​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​មាន​បេក្ខជន​ប្រឡង​ទូទាំង​ខេត្ត​ប៉ៃលិន សរុប​ចំនួន​៤៩៥​នាក់​ស្រី ២៧០​នាក់ មណ្ឌល​ប្រឡង​មាន​ចំនួន​០២​មណ្ឌល និង​មាន​២១​បន្ទប់ ។​ជា​លទ្ធផល​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៣២៥​នាក់ ស្មើនឹង ៦៧,៧០% ក្នុងនោះ​មាន​និទ្ទេស A ៦​នាក់​, និទ្ទេស B ៦​នាក់​, និទ្ទេស C ៣៥​នាក់​, និទ្ទេស D ១២០​នាក់ និង​និទ្ទេស E ១០៥​នាក់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!