នាព្រឹកថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរៀបចំឡើងនៅបរិវេណ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចុះជួយសង្កាត់ ព្រែកកំពឹស ,សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រែកកំពឹស, សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស, ប្រធានសាខាបក្ស ចំណុះគណបក្សសង្កាត់ ព្រែកកំពឹស, តំណាងយុវជន យុវនារី ផងដែរ។
អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។
0
គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស បើកសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧
Filed in: ព័ត៌មានជាតិ