0

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ពហុ​កីឡដ្ឋាន​ថ្មី ស្រុក​ភ្នំក្រវាញ​

​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ពហុ​កីឡដ្ឋាន​ថ្មី ស្រុក​ភ្នំក្រវាញ​

ខេត្ត​ពោធិ៍សាត់ ៖ ពហុ​កីឡដ្ឋាន​ថ្មី ស្រុក​ភ្នំក្រវាញ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​និង​
​ប្រកាស​លទ្ធផល នៃ​ការប្រគួត​ពានរង្វាន់​អបអរសាទ​រ​ទិវា​ជ័យជំនះ ៧ មករា ខួប​លើក​ទី​៤៣ ជូន​ដល់​កីឡាករ កីឡា​ការិនី ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ពេល​កន្លងមក​។ ពិធី​សម្ពោធ​ក្រោម​អធិបតី ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​ភ្នំក្រវាញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ថ្មី ក្នុង​បរិវេណ​អនុវិទ្យាល័យ​សម្តេចឪ សម្តេចម៉ែ និង​វិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម យឹម វិសិដ្ឋ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ស្រុក​ភ្ន​ក្រវាញ ព្រមទាំង​ក្រុម​ការងារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​យុវជន​យ៉ាងច្រើន​កុះករ​។

​បន្ទាប់​ពី​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់​សប្បុរសជន និង​ប្រគល់​ពានរង្វាន់​ជ័យលាភី ជូន​ដល់​កីឡាករ កីឡា​ការិនី ព្រមទាំង​ថតរូប​អនុស្សាវរីយ៍​នោះ​រួចមក ប្រតិភូ​ជា​ថ្នាក់ដឹកនាំ ក៏​បាន​បន្ត​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​បងប្អូន​អាជីវករ​ផ្សារ​ភ្នំក្រវាញ ប្រកប​ដោយ​ភាព​ស្និទ​ស្នាល​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!