0

លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន ០១​ខ្នង​ជូន​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន​៥ ក្នុង​ខេត្ត​កំពង់ស្ពឺ

លោកជំទាវ ហ៊ុន ម៉ា​ណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន ០១​ខ្នង​ជូន​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ប្រគេន​ទេយ្យវត្ថុ​ដល់​វត្ត​ចំនួន​៥ ក្នុង​ខេត្ត​កំពង់ស្ពឺ

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២២ នេះ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា វិទ្យុ និង​ទូរទស្សន៍​បាយ័ន និង​ជា​ប្រធាន​កម្មវិធី​ផ្ទះ​ទេវតា និង​​លោកជំទាវ ហ៊ី​វ រតនា តំណាង​លោក ហ៊ី​វ គឹម​ហេង និង​លោកស្រី លឹម ស្រី​ពៅ ដែល​ជា​ម្ចាស់​អំណោយ​ផ្ទះ ព្រមទាំង​ក្រុម​ការងារ​មួយចំនួន បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទេវតា​ចំនួន​០១​ខ្នង​ជា​បន្ត​ទៀត ជូន​ដល់​ទុរគតជន ជន​ចាស់ជរា​គ្មាន​ទីពឹង នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​នាំយក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជានិច្ចកាល សម្តេច​ទាំង​ពីរ​តែង​គិតគូរ​អំពី​សុខទុក្ខ​ដល់​ពុក​ម៉ែ បងប្អូន​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​។​
​ផ្ទះ​លេខ ២៨៣ ត្រូវបាន​ប្រគល់ជូន​លោកយាយ យ៉ែម អ៊ី​ម មាន​អាយុ​៨៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ លោកយាយ​រស់នៅ​ជាមួយ​ចៅ​កំព្រា​បីនាក់ បន្ទាប់​ពី​ម្ដាយ​របស់​គេ​បាន​ស្លាប់​ដោយសារ​ជំងឺ និង​បន្ទាប់​ពី​ឪពុក​គេ​បាន​ចាកចេញ​ពី​ពួកគេ​ទៅ​រស់នៅ​កន្លែង​ផ្សេង​។ គួររំលឹកថា ពេល​ម្ដាយ​ពួក​គេ​ស្លាប់ និង​ឪពុក​ចាកចោល​នោះ លោកជំទាវ ហ៊ុន ម៉ា​ណា ក៏​ធ្លាប់​បាន​ឲ្យ​ក្រុមការងា​រយ​ក​អំណោយរ​បស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ផ្ដល់​ឲ្យ​ពួក​គាត់​ម្ដង​រួចទៅហើយ ក្នុង​ដោះស្រាយ​ជីវភាព រហូតដល់​ពេល​នេះ​បាន​សាងសង់​ផ្ទះ​មួយ​ខ្នង​ជូន​ដល់​គ្រួសារ​គាត់​ទៀត​។ បន្ថែម​លើ​អំណោយ​ផ្ទះ​ខាងលើ លោកយាយ និង​ចៅៗ​ក៏​បាន​ទទួល​អំណោយ​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បន្ថែម​ទៀត​រួមមាន សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ គ្រឿងឧបភោគ​-​បរិភោគ ជាច្រើន​មុខ និង​ថវិកា​មួយចំនួន​ទៀត​ផង​ដែរ​។

​ចប់​ពិធី​ប្រគល់​ផ្ទះ​ទេវតា លោកជំទាវ​ក៏បាន​អញ្ជើញ
​ទៅ​ប្រគេន​ទេយ្យវត្ថុ ដែល​មាន​ស្បៀង​អាហារ គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​មុខ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ប្រគេន​ដល់​ដល់​វត្ត​ចំនួន​៥ ជា​បន្ត​ទៀត ដែល​បាន​ធ្វើ​នៅ​ទីតាំង​រួមគ្នា​ក្នុង​វត្ត​បារមី​មាន​បុណ្យ ស្ថិតនៅ​ភូមិ​ប្រសព្វ​ជុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

​ទេយ្យវត្ថុ​ក្នុង​មួយ​វត្ត​ទទួលបាន​៖
០១-​អង្ករ​១​តោន
០២-​ត្រីខ ចំនួន​១​កេស មាន​១០​យួរ​
០៣-​មី​ចំនួន​៥​កេស​ធំ ស្មើ​៣០​កេស​តូច​
០៤- ត្រីងៀត​ចំនួន ១០ គី​ឡូ​
០៥- សាច់ក្រក​ចំនួន​១០ គី​ឡូ​
០៦- សាច់ក្រក​ចំនួន​១០ គី​ឡូ​
០៧- ទឹកដោះគោ​ខាប់ ចំនួន​២​កេស
០៨- កាហ្វេ ចំនួន ៥​កញ្ចប់​ធំ
០៩- តែ ចំនួន ២​គីឡូក្រាម​
១០- ស្ករស​ចំនួន​១​បេ (២៥​គី​ឡូ​)
១១- អំបិល​ចំនួន​១​បេ (២៥​គី​ឡូ​)
១២- ប៊ីចេង​ចំនួន​១​បេ (១០​គី​ឡូ​)
១៣- ទឹកត្រី​ចំនួន​៥​យួ
១៤- ទឹកស៊ីអ៊ីវ​ចំនួន​៥​យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំ​តូច​
១៦- ច្រាស និង​ថ្នាំដុសធ្មេញ ចំនួន​១០០​ឈុត​
១៧- វីតាមីន​សេ ចំនួន ១០ ប្រអប់
១៨- ប្រេងកូឡា ចំនួន ៥ ដុំ
១៩- ប្រេងខ្យល់ ចំនួន​៥​ដុំ
២០- ម៉ាស ចំនួន​២០​ប្រអប់ មាន​១០០០​ម៉ាស
២១- អាល់កុល​សម្លាប់​មេរោគ ចំនួន​៤​កាន
២២- ដប​សំរាប់​ដាក់​អាល់​កុល ចំនួន​១០ ដប​
២៣ – ថវិកា ចំនួន​២​លាន​រៀល​។​

​បន្ទាប់មក លោកជំទាវ​ក៏បាន អញ្ជើញ​ទៅ​សួរសុខទុក្ខ និង​នាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​ចំនួន​២០០០​ដុល្លារ របស់​សម្ដេច​តេជោ និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កីឡាករ​ប្រដាល់ លី តឿ​ន ដែល​បាន​ជួប​គ្រោះថ្នាក់​ពេល​ប្រកួត​(​បាក់ជើង​)​កាលពី​ពេល​ថ្មីៗ​ទៅនេះ ។ លោកជំទាវ​ក៏​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បាន​ណែនាំ​ឲ្យ​កីឡា​ករទៅ​ព្យាបាល​ជំងឺ​ជើង​នៅ​មន្ទីរពេទ្យ​ដោយ​លោកជំទាវ​នឹង​ចេញថ្លៃ​ព្យាបាល​ជូន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!