នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ថ្នាក់កណ្ដាល រួមនឹងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា កសាងអគារទីស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។
បន្ទាប់មក នៅព្រឹកថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានស្តីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។