ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តី រាយការណ៍ពីខេត្តត្បូងឃ្មុំថា លោក អ៊ុក ទ្រា មេបញ្ជាការ រងស្រុកមេមត់ និងលោក ឆុន នាយរងប៉ុស្តិ៍ជ្រាវ និងកូនចៅ ឈ្មោះ បុល ដែលឈរទទួល ទិញឈើទៅឱ្យលោកឧកញ៉ា សឹង សំអុល និងលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នាដែលការ សហការពីលោក ចាន់ សារឹម មេវរៈព្រំដែន ៦១៧ កំពុងជាប់ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃ ឈើលក្ខណៈទ្រង់ទ្រាយធំក្នុង ការប្រមូលទិញឈើប្រណីត ដើម្បីដឹកជញ្ជូនបន្តទៅលក់ នៅប្រទេសវៀតណាម តាម ច្រកចាន់មូល និងច្រកទន្លេ ចាម ។
លោក អ៊ុក ទ្រា, លោក ឆុន បានប្រើប្រាស់កម្លាំងយោ ធា ៥ ទៅ ០៦នាក់ ក្នុងការ ធ្វើសកម្មភាពប្រមូលទិញ ចាប់ឈើទៅលើឈ្មួញច្រើន ទៀត និងប្រជាពលរដ្ឋដែល មិនបានលក់ឈើដល់ពួកគេ ។ កន្លែងដែលលោក អ៊ុក ទ្រា ចាំប្រមូលទិញឈើឋិត ក្នុងភូមិក្តុល ឃុំទំលូង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ហើយមេ យោធារូបនេះ កំពុងអនុវត្ត ខុសទៅនឹងភារកិច្ចតួនាទី របស់ខ្លួនក្នុងនាមជាមេយោធា ស្រុកដើរតួជាមន្ត្រីរដ្ឋបាលព្រៃ ឈើសមត្ថកិច្ចប្រដាប់អាវុធក៏ ដូចជាអាជ្ញាធរជាដើមធ្វើឱ្យ ពលរដ្ឋមួយចំនួនរិះគន់ខ្លាំងឭ ចំបញ្ហានេះ ។
សកម្មភាពល្មើសច្បាប់ របស់ លោក អ៊ុក ទ្រា និង ឆុន កំពុងធ្វើឱ្យប៉ះពាល់ដល់ ថ្នាក់ដឹកនាំខេត្តរូបនេះទាំង សកម្មភាពប្រមូលទិញឈើ ចាប់ឈើពីប្រជាពលរដ្ឋនិង ឈ្មួញរួមទាំងបង្ខំឱ្យបង់ប្រាក់ ប្រៀបបាននឹងបទល្មើសចាប់ ជំរិតអញ្ចឹង ! ។
ពាក់ព័ន្ធទៅនឹងការប្រមូលទិញឈើដោយចេញមុខ ខុសច្បាប់របស់ អ៊ុក ទ្រា ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជ ការសមត្ថកិច្ចមួយចំនួនធំ សំណូមពរឱ្យអាជ្ញាធរខេត្ត លោក ប្រាជ្ញ ច័ន្ទ ក្នុងនាម គណៈបញ្ជាការឯកភាពខេត្ត គួរមានវិធានការដើម្បីលុប បំបាត់និងបង្ក្រាបមុខរបរជំនួញ ឈើខុសច្បាប់ក៏ដូចជាយក តួនាទីបុណ្យស័ក្តិក្នុងនាម ជា មេយោធាស្រុកមេមត់ប្រមូល ទិញឈើប្រណីតនិងចាប់ឈើ ប្រជាពលរដ្ឋបង្ខំឱ្យបង់ប្រាក់។
សកម្មភាពលោក អ៊ុក ទ្រា កំពុងតែអនុវត្តនេះធ្វើឱ្យ ស្ថាប័នយោធាទទួលរងការរិះ គន់ដ៏ធ្ងន់ធ្ងរពីប្រជាពលរដ្ឋក៏ ដូចជាសមត្ថកិច្ចមន្ត្រីរាជការ នៅក្នុងខេត្តនេះពិសេសលោក អ៊ុក ទ្រា បានប្រើកម្លាំងយោ ធា ៥នាក់ ទៅ ០៦នាក់ ធ្វើ សកម្មភាពគ្រប់ទីកន្លែងដើម្បី ប្រយោជន៍ទាំងការប្រមូល ទិញឈើចាប់ឈើរបស់ប្រជា ពលរដ្ឋឈ្មួញ និងដឹកជញ្ជូន យ៉ាងអនាធិបតេយ្យទៅប្រ- ទេសយួនតាមច្រកចាន់មូល និងច្រកទន្លេចាម ។
ពាក់ព័ន្ធនឹងរឿងរាវទិញ រឈើខុសច្បាប់នេះមិនអាចសុំ ការបំភ្លឺបានពីលោក អ៊ុក ទ្រា មេបញ្ជាការសឹករងមេមត់ និងលោក ឆុន នាយរងប៉ុស្តិ៍ ជ្រាវបានទេ(មានបន្តលេខ ក្រោយទៀត) ៕