ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ ដែលរស់នៅឃុំកន្តួត ស្រុក ចិត្របុរី បានឱ្យដឹងថា សព្វថ្ងៃ នេះមានឈ្មួញចំនួន ៣នាក់ កំពុងតែធ្វើសកម្មភាពដឹក ជញ្ជូនឈើធ្នង់ចេញពីចំណុច ១០៥ ដោយឆ្លងកាត់តាមមុខ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈើកន្តួត យ៉ាងគគ្រឹកគគ្រេង ក៏ប៉ុន្តែលោក សុខ គោ នាយ សង្កាត់រដ្ឋបាលព្រៃឈើកន្តួត និងសមត្ថកិច្ចចម្រុះដែលឈរ ជើងនៅតំបន់នោះមិនបានគិត គូរយកចិត្តទុកដាក់ចាត់វិធាន ការបង្ក្រាបឬទប់ស្កាត់រាល់ បទល្មើសនៃការដឹកជញ្ជូន ឈើខុសច្បាប់របស់ក្រុម ឈ្មួញ នៅក្នុងតំបន់នោះទេ។
ក្រុមឈ្មួញទាំង ៣នាក់ នៅឃុំកន្តួត ដែលកំពុងតែ សម្រុកដឹកជញ្ជូនឈើធ្នង់ ចេញពីចំណុច១០៥ ជារៀង រាល់យប់នេះ ទី១-ឈ្មោះ ហេង ប៉ាង ទី២-ឈ្មោះ ធា និងទី៣-ឈ្មោះ ចិន ។
មូលហេតុដែលពួកគេ អាចធ្វើចរាចរដឹកជញ្ជូនឈើ ធ្នង់ខុសច្បាប់តាមរថយន្តសេរី ទំនើបៗគ្រប់ធុនចេញពីតំបន់ នោះ ដោយឆ្លងកាត់តាមមុខ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃ ឈើកន្តួត ឆ្ពោះទៅកាន់ស្រុក មេមត់ ខេត្តត្បូងឃ្មុំដោយ រលូនមិនដែលមានការបង្ក្រាប គឺពួកគេបានបង់លុយទៅឱ្យ លោក ធី ឡុង ដែលជាមន្ត្រី យោធាដ៏មានអំណាចនៅទី នោះ ។
លោក ធី ឡុង គឺជា យោធាចំណុះឱ្យតំបន់ប្រតិបត្តិ ការសឹករងខេត្តក្រចេះឈរ ជើងនៅតំបន់នោះគឺក្នុងរថ- យន្តមួយគ្រឿងៗដូចជា រថ យន្ត កាមរីសេរី៩៥ ឆ្លាម និង បាឡែន គឺបង់លុយមិនក្រោម ពី ២០០០ដុល្លារនោះឡើយ រីឯ រថយន្តហៃឡែនឌ័រ ឡង់ គ្រីស៊័រ និងលុចស៊ីស វិញនោះ គឺត្រូវបានបង់លុយទៅឱ្យលោក ធី ឡុង មិនក្រោមពី ៤០០០ ដុល្លារនោះដែរ ហើយលុយ ទាំងនោះលោក ធី ឡុង បាន អះអាងថា គឺយកទៅប្រគល់ ជូនលោក ឃី ផេង ដែលជា មេរបស់គាត់ ។
ឈើទាំងនោះត្រូវបាន ក្រុមឈ្មួញទាំង ៣នាក់ខាង លើ ដឹកជញ្ជូនយកទៅលក់ឱ្យ លោក ធៀម ម៉ាដែន ហៅ តក់មានតួនាទីជាមេប៉ុស្តិ៍នគរ បាលព្រំដែនឈរជើងនៅ ចំណុចបឹងជ្រោង ស្ថិតនៅ លើទឹកដីស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ៕