ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានបញ្ជូនជនសង្ស័យម្នាក់និងវត្ថិតាងកាំបិត១ដើម ទៅកាន់សាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែមករា
ឆ្នាំ២០២២។
ក្រោយពីទទួលបណ្ដឹង ឈ្មោះ លន់ រតនា ភេទស្រី អាយុ ៣០ ឆ្នាំ មាន ទីលំនៅភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ត្រូវជាបងរបស់ជនរងគ្រោះ ) ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសុំយោបល់ ការណែនាំផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩” និង ៣០នាទីល្ងាច។
ជនសង្ស័យមានឈ្មោះ ទាវ សុផាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
មូលហេតុ ដោយសារជនសង្ស័យខឹងជនរងគ្រោះចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោល។ជនរងគ្រោះត្រូវបានយកទៅ
សម្រាកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
*បច្ចុប្បន្ន ជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។