បាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវប្អូនថ្លៃប្រើល្បិចអោយកោសខ្យល់ ចាប់រំលោភរហូតបានសម្រេច ពេលកូនៗចេញទៅបោះបាយបិណ្ឌ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិដំណាក់សីលា ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀងបានអោយដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ដួង គីមលី អាយុ៣០ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ ស្នាក់បណ្តោះ អាសន្នជាមួយបងថ្លៃ ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ(ផណ) ផន ណាង អាយុ២៣ឆ្នាំ កូន ៣ នាក់ (ប្តីនៅប្រទេសថៃ)។
ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឈ្មោះដួង គីមលី ជនសង្ស័យ ត្រូវជាប្អូនថ្លៃ ទើបមកពីប្រទេសថៃ បាន ២ ឬ ៣ ថ្ងៃស្នាក់នៅផ្ទះជាមួយ នៅពេលទៀបភ្លឺ កូនទាំង ៣ នាក់បានទៅផ្ទះជីដូន នៅក្បែរគ្នានាំទៅបោះបាយបិណ្ឌនៅវត្ត។ ឱកាសស្ងាត់ល្អនៅលើផ្ទះជនសង្ស័យប្រើអោយកោសខ្យល់ តែនាងប្រកែកថា ជាប់រវល់ រួចចុះមកខាងក្រោមដោយដឹងថាសភាពការមិនស្រួល ។ ពេលចុះមកដល់ខាងក្រោមផ្ទះ ជនសង្ស័យបានយកកន្ត្រៃភ្ជង់គំរាមសម្លាប់ ចាប់រំលោភ រហូតបានសម្រេចតែម្តង ក្រោយកើតហេតុ ខ្លួនបានប្រាប់ម្តាយប្តឹងនគរបាលឃាត់ខ្លួនជនសង្ស័យ ។
លោក អធិការងបានបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់គុកពីបទប្លន់ស្រូវ កាលឆ្នាំ២០០៥ ក្រោយចេញពីគុកជននេះទៅនៅប្រទេសថៃ ។ បច្ចុប្បន្ន ជនសង្ស័យបានកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមផ្លូវច្បាប់ ៕