0

អាជីវករ ធ្វើការ​តវ៉ា​និង ជាមួយ​យោធា​ថៃ​រឹតបណ្តឹង​ចំពោះ​រថយន្ត​ភាគី​កម្ពុជា ចូល​ទៅកាន់​ប្រទេស​ថៃ​រក​ដំណោះ​ដោះស្រាយ​

អាជីវករ ធ្វើការ​តវ៉ា​និង ជាមួយ​យោធា​ថៃ​រឹតបណ្តឹង​ចំពោះ​រថយន្ត​ភាគី​កម្ពុជា ចូល​ទៅកាន់​ប្រទេស​ថៃ​រក​ដំណោះ​ដោះស្រាយ​

ប៉ោយ​ប៉ែត ៖ អាជីវករ​និង​អ្នកបើកបរ​រថយន្ត ធ្វើការ​តវ៉ា​និង ជាមួយ​យោធា​ថៃ រឹតបណ្តឹង​ចំពោះ​រថយន្ត​ភាគី​កម្ពុជា ចូល​ទៅកាន់​ប្រទេស​ថៃ​រក​ដំណោះ​ដោះស្រាយ​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​កញ្ញា​ឆ្នាំ​២០១៤​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ​បើក​ទូលាយ​ក្នុង​ការនាំ​ទំនិញ​ចូល​ប្រទេស​ថៃ​។​

​ហេតុការណ៍​នេះ​បាន​រារាំង រថយន្ត​ដឹក​ហ្គាស របស់​អាជីវករ​ខ្មែរ​ចំនួន​៣​គ្រឿង មិន​ឱ្យ​ចូល​ទៅ​ដឹក​ហ្គា​នៅក្នុង​ទឹកដី​របស់គេ ធ្វើ​ឱ្យ​អាជីវករ​ទាំងនោះ ខឹងសម្បារ​យក​រថយន្ត​របស់​ពួកគេ​៣​គ្រឿង បិទ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត មិនឱ្យ​មាន​អ្នកណា​ឆ្លងកាត់ ។​

​ក្រុម​អាជីវករ​និង​អ្នក​ដឹកទំនិញ​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ ដូចជា​ហ្គាស​ជាដើម​បាន​នាំគ្នា​ដាក់​រថយន្ត​បិទផ្លូវ​នៅ​ចំណុច​ក្លោងទ្វារ​ប្រាសាទ​កំពូល​៣ ក្នុង​ទឹកដី​កម្ពុជា ដោយ​ក្រុម​អាជីវករ​និង​អ្នក​នាំ​ទំនិញ​ទាំងនោះ​ខឹងសម្បារ​នឹង​អាជ្ញាធរ​ថៃ​ដែល​រឹតបន្តឹង​មិន​ឲ្យ​ទំនិញ​ទាំងនោះ​ចូល​ក្នុង​ទឹកដី​ថៃ ហួស​ពី​ផ្សារ​រុងក្លឿ​នោះឡើយ​។​

ភ្លាម​នោះ​ដែរ អាជ្ញាធរ​ថៃ បាន​សំណូមពរ ឱ្យ​អាជីវករ​ខ្មែរ​ទាំងនោះ ដក​រថយន្ត​ដឹក​ហ្គាស ចេញ​ពី​ច្រក​អន្តរជាតិ ប៉ោយ​ប៉ែត ដើម្បី​ធ្វើ​ការសម្របសម្រួល ហើយ​ក្រុម អាជីវករ​ទាំងនោះ ក៏​បាន​យល់ព្រម​បើក ច្រកព្រំដែន ឡើងវិញ​ហើយ ដើម្បី​ចូល​ចរចារ​ជាមួយ​ភាគី​ថៃ​។​

​ភាគី​ថៃ​បាន​និយាយថា ការអនុញ្ញាត ឱ្យ​រថយន្ត ដឹក​ហ្គាស​ចូល​នេះ ត្រូវធ្វើឡើង​ត្រឹមតែ ១​សប្តាហ៍​ម្តង​ប៉ុណ្ណោះ ចំពោះ​រថយន្ត​អាជីវករ​លក់​វិញ​អាច​ចេញចូល​បាន​រាល់ថ្ងៃ ។ ប៉ុន្តែ​ក្រុម​អាជីវករ​ទាំងនោះ បាន​និយាយថា ថៃ​បាន​សន្យារ​ជាមួយ​ពួកគេ​ថា នឹង​បើក​ច្រក​ឱ្យ​ចូល​ដឹក​ជា​រាល់ថ្ងៃ​វិញ ដូច​កាលពី​មុន​វិញ​។​

​បើ​តាម​ប្រភព​បានឲ្យដឹងថា ជាច្រើន​ឆ្នាំ​កន្លងមក​ពួកគាត់​តែងតែ​នាំ​ទំនិញ​ចេញចូល ឆ្លង​ហួស​ទៅ​ដល់​ផ្សារ​ឆ្ងាយៗ រហូត​ទៅ​ដល់​ទី​រួម​ខេត្ត​ស្រះកែវ ចាប់​ពី​ផ្សារ​រោង​ក្លឿ ដើម្បី​ចូល​ទៅ​ទិញ ឬ​លក់​ទំនិញ​។ ក៏​ប៉ុន្តែ​ក្រោយពី​មានការ​រឹតបន្តឹង​ពី​សំ​ណា​ល​យោធា​ថៃ ពួកគាត់​ពិបាក​នាំ​ទំនិញ​ចេញចូល ជា​ខ្លាំង​ទើប​នាំគ្នា​ធ្វើ​ការតវ៉ា​ឲ្យ​អាជ្ញាធរ​ថៃ​បើក​ទូលាយ​ការលក់ដូរ​ទំនិញ​ឡើងវិញ​។​

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់​ដដែល​នេះ ក្រុម​សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​សម្របសម្រួល​ជាមួយ​ក្រុមអ្នកតវ៉ា​បានសម្រេច និង​បើក​ចរាចរណ៍​វិញ ។ ភ្លាមនោះ ក្រុមអ្នកតវ៉ា​បាន​យល់ព្រម និង​ទៅ​រក​តុ​ច​ចា​នៅ​សាលាក្រុង​ប៉ោយប៉ែត ដើម្បី​រក​ដំណោះ​ដំ​ស្រាយ​ផងដែរ​។​

​ក្រោយ​ពី​ក្រុមអ្នកតវ៉ា​បាននាំគ្នា​ទៅ​រក​ដំណោះ​ដំ​ស្រាយ នៅ​សាលាក្រុង​ប៉ោយ​ប៉ែត ដោយ​មាន​ការសម្របសម្រួល​លោក ង៉ោ ម៉េង​ជ្រួន អភិបាលក្រុង លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការដ្ឋាន​នគរបាល​ក្រុង លោក​វរសេនីយ៍ឯក ជា ជា មេបញ្ជាការ​អ ហ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ជាច្រើន​នាក់​ផងដែរ ។​

​ក្នុងនោះដែរ លោក ង៉ោ ម៉េង​ជ្រួន​អភិបាលក្រុង​ប៉ោយប៉ែត បាន​លើកឡើង​ថា ការ​នាំគ្នា​មក​បិទ​ច្រកទ្វារ​អន្តរជាតិ​បែបនេះ តើ​មាន​ផល​ប្រយោជន៍​អ្វីខ្លះ កុំ​ចេះ​តែ​មាន​បុគ្គល​២​នាក់​ទៅ​៣​នាក់​ដែរ​ជា នាំគ្នា​ធ្វើ​ការបិតផ្លូវ ឬ​ធ្វើ​កូដកម្ម ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្តោះ ។ លោក​បាន​បន្តថា ប្រសិន​មាន​បញ្ហា​អ្វី​ត្រូវ​នាំគ្នា​មក​ពិភាក្សា​គ្នា​ជាមួយនឹង​អាជ្ញាធរ មាន​សមត្ថកិច្ច ដើម្បី​ងាយស្រួល​ក្នុង​ការចរចា ជាមួយគ្នា បើ​គិតតែ​ចង់​ធ្វើ​បែប​នេះ តើ​មាន​យោជន៍​អ្វី​ចំពោះ​ពួក​យើង បើ​គិតតែ​ធ្វើ​កូដកម្ម បិទ​ច្រក​ទ្វារ ព្រោះ​ប្រទេស​ទាំង​២​បាន​ចុះហត្ថលេខា​យោគយល់​គ្នា​មិន​ធ្វើ​អ្វី​ប្រទេស​ទាំង ២​ត្រូវ​រាយការណ៍​ប្រាប់​គ្នា ទៅវិញទៅមក ដើម្បី​ងាយស្រួល​ការទំនាក់ទំនង​រវាង​ប្រទេស​។​

​លោក​អភិបាល​បានបញ្ជាក់​ថា ទោះបីជា​យ៉ាងណា​លោក និង​រក​ការ​ដំណោះ​ដំ​ស្រាយ​ជូន និង​ធ្វើ​របាយការណ៍​ប្រាប់​ថ្នាក់លើ តើ​រក​ដំណោះ​ដោះស្រាយ​របៀប​ណា ប្រសិន​ជា​យ៉ាងណា​លោក​និង​ធ្វើ​សេចក្តីប្រកាស់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទទួលព័ត៌មាន​។​

​កិច្ចចរចារ​បាន​ធ្វើឡើង​អស់​រយះពេល​ជិត​មួយ​ម៉ោង ទើប​ឈាន​មក​ដល់​ការសម្រេច​ទាំងសងខាង យល់ព្រម ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំគ្នា​ទៅ​កាន់​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ​ទាំងអស់  និង​គ្មាន​អ្វី​បង្ក​អោយ​ខូចខាត​អ្វី​នោះដែរ ៕

 

2014_09_18e (4) 2014_09_18e 2014_09_18e (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment