0

កម្លាំង​អ ហ​ស្រុក​ម៉ាឡៃ​បង្ក្រាប​ករណី​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ រួម​ទាំង​វត្ថុតាង​

កម្លាំង​អ ហ​ស្រុក​ម៉ាឡៃ​បង្ក្រាប​ករណី​គ្រឿងញៀន និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ រួម​ទាំង​វត្ថុតាង​

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​អ ហ​ស្រុក​ម៉ាឡៃ​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ រួម​ទាំង​វត្ថុតាង​គ្រឿងញៀន ចំនួន​៩​គ្រាប់ កញ្ឆា ក្រៀម​១​ដុំ និង​ម៉ូតូ​៣​គ្រឿង​និង​វត្ថុតាង​មាន​១​ចំនួន​ធំ​ទៀត សំរាប់ធ្វើ​សកម្មភាព​ចែកចាយ ប្រតិបត្តិ​ការណ៍​បង្ក្រាប​គ្រឿងញៀន ក្រោម​ការដឹកនាំ​កម្លាំង លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​អ ហ​ស្រុក​ម៉ាឡៃ កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ចំនុច​ភូមិ អូរ​ទំព័រ ឃុំ​អូរ​ទំព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ​អ ហ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​ករណី​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ភូមិ​កើតហេតុ​ខាងលើ​នេះ​លោក​ក៏​បាន​បញ្ជ​កាឲ្យ​កម្លាំង​សម្ងាត់​ចុះទៅ​ស្រាវជ្រាវ រហូត​ឈាន​មក​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ និងរ​ត្ថុ​តាង​។​

​លោក​ឧត្តមសេនីយ៍ត្រី​បានប​ន្តថា ជនសង្ស័យ​៤​នាក់​នេះ ១,​ឈ្មោះ គង់ ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទី​២,​ឈ្មោះ​កៀន ប្រុស ហៅ​ក្តាម ភេទ​ប្រុស អាយុ​២២​ឆ្នាំ​,៣​ឈ្មោះ ហេ ឆាយ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៤,  ឈ្មោះ នាង អឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនសង្ស័យ​ខាងលើ មាន​លំនៅដ្ឋាន​ភូមិ​កើត​ហេ​ត​ខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង គ្រឿងញៀន ប្រភេទ មេតំ​ហ្វេ​តា​មីន ចំនួន​៩​គ្រាប់ កញ្ឆា​ក្រៀម​ចំនួន​១​ដុំ​ធំ ម៉ូតូ​ចំនួន ៣​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង បណ្ណ័​សម្គាល់​យានយន្ត​១​សន្លឹក ប្រដាប់​សម្រាប់​សេព​គ្រឿងញៀន​ចំនួន​២ សំបក​សម្រាប់​ច្រក​គ្រឿងញៀន​ចំនួន​១១​ឡូ ខ្សែរ​ដៃ​លោហធាតុ ពណ៌​ក្រហម​ចំនួន​១​ខ្សែរ (៦​កាំ​) ខ្សែរ​ក លោក​ហ​ធាតុ ពណ៌​ក្រហម​ចំនួន​១​ខ្សែរ (​ប្រវែង​៣៨ ស​.​ម​) និង​ចិញ្ចៀន​លោហធាតុ​ពណ៌​ក្រហម​ចំនួន​១​វង់ (​ដាំ​ត្បូង​ពណ៌​ស )​។​

​ក្រោយពី​សមត្ថកិច្ច​ឃាត់​ខ្លូន​ជនសង្ស័យ​៤​នាក់ រួម​ទាំង​វត្ថុតាង​ខាងលើ​ទាំងអស់​នេះ ជនសង្ស័យ​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស និង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ពិតមែន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​៤​នាក់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បាន​សាង​សំណំ​រឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

2014_09_18d 2014_09_18d (1)

Filed in: គ្រឿងញៀន, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment