0

​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ដឹកនាំ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​រវាង​ឈ្មោះ លី អ៊ុត​នី​(​មរណៈភាព​)​ជាមួយ​ឈ្មោះ ព្រាប សារុន ស្ថិតក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​

​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ដឹកនាំ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី​រវាង​ឈ្មោះ លី អ៊ុត​នី​(​មរណៈភាព​)​ជាមួយ​ឈ្មោះ ព្រាប សារុន ស្ថិតក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​

(​បន្ទាយមានជ័យ​) ដី​ទំនាស់​ដ៏​រុាំរ៉ៃ​ជាច្រើន​ឆ្នាំ​ចំនួន ៩៧​ហិច​តា រវាង​ឈ្មោះ លី អ៊ុត​នី​(​មរណៈភាព​) ជាមួយ​ឈ្មោះ ព្រាប សារុន និង​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ត្រូវបាន​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី រួមជាមួយ​លោក លី សារី អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ តំណាង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ចម្រុះ​ខេត្ត កងកម្លាំង និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ធ្វើ​ការដោះស្រាយ​ជូន នា​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២២​។​

សូមបញ្ជាក់​ថា​៖ ចាប់ពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២២​នេះ​តទៅ​រហូត​ដល់​ថ្ងៃទី​១១ មករា ក្រុមការងារ នឹង​ចុះ​ធ្វើ​ការទទួល​ចុះ​ឈ្មោះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ករណី​ឈ្មោះ លី អ៊ុត​នី​(​មរណៈភាព​) និង​ឈ្មោះ ព្រាប សារុន​។​

ដូច្នេះ​ហើយ​សូម​បងប្អូន​ដែល​មាន​ការពា​ក់ពន្ធ័​ទីតាំង​ដែល​បាន​ជម្រាប​នេះ សូម​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​ជាមួយ​ក្រុមការងារ បើ​ហួស​ពី​ថ្ងៃ​ទី​១១ ខែ​មករា ក្រុមការងារ នឹង​មិន​ទទួលស្គាល់​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!