0

ប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ថ្មី​ជ​សរុប​ចំនួន​២០​រូប នា​ពេល​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​៥​ឆ្នាំ អាណត្តិ​ទី​៤​និង​លើក​ទិសដៅ​កម្មវិធី​ន​យោ​បា​អភិវឌ្ឍន៍​៥​ឆ្នាំ​(២០២២-២០២៧)

ប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ថ្មី​ជ​សរុប​ចំនួន​២០​រូប នា​ពេល​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​៥​ឆ្នាំ អាណត្តិ​ទី​៤​និង​លើក​ទិសដៅ​កម្មវិធី​ន​យោ​បា​អភិវឌ្ឍន៍​៥​ឆ្នាំ​(២០២២-២០២៧)

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ហែម ថេង​សមាជិក​អចិន្ត្រៃ​យ៍គណៈ​កម្មា​ធិ​ការកណ្តាល អនុប្រធាន​គណបក្ស​ស្រុក ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​៥​ឆ្នាំ អាណត្តិ​ទី​៤​និង​លើក​ទិសដៅ​កម្មវិធី​ន​យោ​បា​អភិវឌ្ឍន៍​៥​ឆ្នាំ​(២០២២-២០២៧)​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ព្រឹក​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ​ភ្នំ​សំពៅ ដោយ​មាន​ការចូលរួម​ពី​អនុប្រធាន​ក្រុមការងារ ក្រុមការងារ​ចុះ​ជួយ​ឃុំ សមាជិក សមាជិកា​បក្ស ថ្នាក់​ឃុំ​ភូមិ​ទាំង​១០ សរុប ជាង​៣០០​នាក់​។​

​តំណាង​បក្ស​ឃុំ និង​រដ្ឋបាល​ឃុំ បាន​ឡើង​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​កសាង និង​អភិវឌ្ឍន៍​ឃុំ​របស់​គណបក្ស​រយ​:​ពេល​៥​ឆ្នាំកន្លងមក និង​លើក​ទិសដៅ​ផែនការ​៥​ឆ្នាំ​បន្ត​(២០២២-២០២៧) មាន​ការរីកចម្រើន​ខ្លាំង​រួចមក​។​

​ឯកឧត្តម ហែម ថេង បាន​ថ្លែងថា រយ​:​ពេលកន្លងមក គណបក្ស​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ដែល​មាន​រូប​លោក​ជា​ប្រធាន បាន​កសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន​លើ​គ្រប់​វិស័យ ទាំង​ការងារ​បក្ស ការងារ​មនុស្សធម៌ សម្រាប់​ចាស់ជរា ស្ត្រី​មេម៉ាយ កុមារកំព្រា ជនទីទាល់ក្រ ឥត​ទីពឹង​ព្រមទាំង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាង សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព ផ្លូវថ្នល់​ថ្មី និង​ជួសជុល​ផ្លូវ​នៅ​តាម​ភូមិ​នានា​ជីក​ប្រឡាយ​បង្ហូរទឹក ស្ពានដែក​តូចធំ និង​កសាង​សមិទ្ធិផល​បាន​ជាច្រើន​ទៀត​ជូន​ប្រជាពលរដ្ឋ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណ​:​ក្នុង​ឃុំ​ទាំងមូល និង ការងារ​សន្តិសុខ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ផងដែរ​។​

​ឯកឧត្តម ប្រធាន​ក្រុមការងារ បានបញ្ជាក់​ថា ក្នុងពេល​ជម្ងឺ​កូវី​ដ​១៩​កន្លងមក ដែល​បាន​ផ្ទុះ​នា​ចុងឆ្នាំ​២០១៩​មក ក្នុង​នាម​ប្រធាន​ក្រុមការងារ​បក្ស​ឃុំ តែង​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​សុខាភិបាល និង​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ តាំង​ពី​ដូសទី​១ និង​ដល់​ដូសទី​៣ ជា​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ដែល​មាន​ថ្នាក់ដឹកនាំ​កំពូល​មាន​ការ​ឈ្លាសវៃ គឺ​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី , ចាត់តាំង​ក្រសួងសុខាភិបាល រដ្ឋបាល​ខេត្ត​ស្រុក​ឃុំ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​និង​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​កុំឲ្យ​ឆ្លង​កូវី​ដ​១៩ នៅតាម​សហគមន៍ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​មន្ត្រី​សុខាភិបាល «៣​កុំ និង​៣​ការពារ ហើយ​បច្ចុប្បន្ន​នេះ បាន​ធ្វើឲ្យ​ការឆ្លង​កូវី​ដ មានការ​ថយ​ចុះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​រីករាយ​សប្បាយ​ចិត្ត​ក្នុង​ការបើក​ឡើងវិញ​នូវ​អាជីវកម្ម ដើរហើរ​ជិត​ឆ្ងាយ​ឡើងវិញ ក្នុង​ន័យ​ថា យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​នូវ​ការ ការពារ​រោគ​ឆ្លង​ទាំងឡាយ​។​

​ឯកឧត្តម ហែម ថេង បាន​ផ្តាំផ្ញើ​សមាជិក​សមាជិកា​បក្ស​ឃុំ​ភ្នំ​សំពៅ​ទាំងអស់​ថា «​យើងទាំងអស់គ្នា ត្រូវ​ខិតខំ​ធ្វើ​ការងារ​បក្ស​ឃុំ​ឲ្យ​កាន់តែ​បាន​ល្អ​បន្ថែមទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​សប្បាយចិត្ត​ដោយ​បេះដូង​មាន​ភាព​ស្និទ្ធ ស្នា​ល ស្រលាញ់​គាំទ្រ​គណបក្ស​កន្លងមក​ក៏​ដូច​ជា​ទៅ​អនាគត គឺ​ដោយ​ពួកគាត់​គាំទ្រ​បក្ស តាមរយៈ​ការបោះឆ្នោត​ស្រប​ពេល​ឆ្នាំ​២០២២​នេះ ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ឆ្នាំ​២០២៣​បោះឆ្នោត​ជ្រើសរើស​តំណាង រាស្ត្រ​អាណត្តិ​ទី​៧​ខាងមុខ ឲ្យ​ពួកគាត់​បោះឆ្នោត​គាំទ្រ​ទទួលបាន​ជ័យជំនះ​ជូន​បក្ស​ដូច​គាំទ្រ​ជូន​សម្តេច​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បន្ត​ដឹកនាំ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​»​។​

​ក្នុង​អង្គសន្និបាត​នេះ លោក​ប្រធាន​បានអនុញ្ញាត​ឲ្យ​សមាជិ​ក​បក្ស​ម្នាក់ៗ​បាន​ឡើង​មាន​មតិ​យោបល់ ព្រមទាំង​មាន​ការគាំទ្រ​ពេញទំហឹង​លទ្ធផល​ការងារ​៥​ឆ្នាំ​បក្ស អាណត្តិ​ទី​៤ និង​គាំទ្រ​ផែនការ​៥​ឆ្នាំ ជា​អាណត្តិ​បន្តទៀត​។​

​អង្គសន្និបាត​នេះ​ដែរ ប្រធាន​ក្រុម​ការងារ​បាន​ប្រកាស​ស​មាស​ភាព​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ថ្មី​ជា​ផ្លូវការ សរុប​ចំនួន​២០​រូប​ក្នុងនោះ​មាន​បេក្ខភាព​ពេញ​សិទ្ធ​៩​រូប និង​បម្រុង​១១​រូប ដែល​ត្រូវ​ឈរ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើស​
​រើស​ក្រុមប្រឹក្សាឃុំ​អាណត្តិ​ថ្មី​២០២២​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!