យើងខ្ញុំជាមន្ត្រីដែលបម្រើការនៅវិមាន ៧មករា(គ.៨៥) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំបង្កើតការប្រកួតកីឡា ប៉េតង់ ជាលក្ខណៈមិត្តភាព និងអាហារសាមគ្គីដ៏អធឹកអធមមួយនេះឡើង សម្រាប់មន្ត្រីវិមាន ៧មករាយើងខ្ញុំ។
ពិធីមួយនេះបាននាំមកនូវសាមគ្គីភាព មិត្តភាព សំណើចក្អាកក្អាយ ក្រោមម្លប់សន្តិភាពដែលបានបង្កើតឡើងពីការខិតខំប្រឹងប្រែង លះបង់អស់ទាំងកម្លាយកាយចិត្តរបស់ប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងជាឪពុកដ៏អស្ចារ្យម្នាក់របស់ប្រជាជនកម្ពុជាគ្រប់រូប។
ថ្ងៃនេះជាថ្ងៃអបអរទិវាជ័យជំនះ ៧មករាលើកទី៤៣ ក្នុងការរួចផុតពីរបបខ្មៅងងឹតរបស់ពួកខ្មែរក្រហម ដូចនេះយើងខ្ញុំជាកូនខ្មែរមួយរូបសូមប្តេជ្ញាបន្តថែរក្សា និងការពារសន្តិភាពមួយនេះ ហើយបន្តដើរតាមមាគា៍ដឹកនាំដ៏រុងរឿងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាប្រយោជន៏របស់គណបក្ស ប្រជាជនខ្មែរ និងប្រទេសជាតិទាំងមូល។
ជាចុងក្រោយយើងខ្ញុំក៏សូមអរគុណចំពោះខុទ្ទកាល័យឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា, លោក សុខ សុវណ្ណ តំណាងអគ្គនាយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង Champion និងសប្បុរសជនដទៃផ្សេងទៀតដែលបានឧបត្ថម្ភជា សំភារៈកីឡា ភេសជ្ជៈ និងថវិកាមួយចំនួនធំ ដែលកាន់តែធ្វើឲ្យពិធីមួយនេះប្រព្រឹត្តទៅដោយរលូន និងអធឹកអធមតាំងពីពេលចាប់ផ្តើម រហូតដល់បិទបញ្ចប់កម្មវិធី។
យើងខ្ញុំសូមជូនពរថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនគ្រប់រូបជួបប្រទះតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។