ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យក្មេងម្នាក់ នាំសង្សាឡើងដេកនៅផ្ទះសំណាក់ រួមរ័ក្ស ត្រូវឪពុកទាន់ប្តឹងកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន នៅវេលាម៉ោង៧យប់ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៦នៅត្រង់ចំណុចផ្ទះសំណាក់ច័ន្ទរៈ ស្ថិតក្នុងភូមិ១ សង្កាត់ ព្រះពន្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ត្រីភឿកព្រហ្ម មេបញ្ជាការមូលដ្ឋានស្តីទី កងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថាជនសង្ស័យមានឈ្មោះចាន់ចំរើន ប្រុសអាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ ព្រៃឫស្សី សង្កាត់កំព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះមានឈ្មោះខុនអឹុងជី ស្រីអាយុ១៣ រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុនោះឈ្មោះ ខុង អ៊ឹងជី បានជិះម៉ូតូចាកចេញពីផ្ទះទៅដើរលេងជាមួយមិត្តភ័ក្រស្រីៗឈ្មោះ មាស និងឈ្មោះចិត្ត លុះនៅពេលព្រលឹមៗ មិត្តភ័ក្ររបស់ជនរងគ្រោះបានឲ្យជនរងគ្រោះទូរស័ព្ទហៅឈ្មោះ ចាន់ ចំរើន មកដើរលេងជាមួយ ។ ពេលនោះមិត្តភ័ក្រ បានឲ្យឈ្មោះ ចាន់ ចំរើន និងឈ្មោះ ខុង អ៊ឹងជី ទៅដេកផ្ទះសំណាក់ជាមួយគ្នា ហើយមិត្តភ័ក្រចានគេចបាត់អស់ទុកឱកាសឲ្យអ្នកទាំង២នៅរួមរ័ក្សនិងគ្នារហូតបានសម្រេច ។
លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតថា ពេលបាត់កូនយូរឪពុកជនរងគ្រោះមានឈ្មោះ ឆាយ សុខុម ប្រុសអាយុ៣៨ បានដើររកកូនសើបចុះសើបឡើង ទើបដឹងកូននាំគ្នាទៅដេកផ្ទះសំណាក់ ហើយបានទៅប្តឹងអាវុធហត្ថស្រុកសិរីសោភ័ណឲ្យចុះមកឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ច័ន្ទរះបានតែម្តង ហើយបានបញ្ជូនមកកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរបន្ត ។
នៅមុខអាវុធហត្ថ ជនសង្ស័យបានឆើ្លយសារភាពថា ខ្លួនពិតជាបានដេករួមរ័ក្សជាមួយឈ្មោះ ខុង អ៊ឹងជី នៅផ្ទះសំណាក់ច័ន្ទរះ ពិតប្រាកដមែន ។ ព្រោះសំអាងថា ជនរងគ្រោះជាសង្សារបស់ខ្លួន បានស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ គ្មានអ្នកណាបង្ខំអ្នកណានោះទេ ។
លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតថា ដោយបានចំលើយសារភាពរបស់ជនសង្ស័យរួចមកជនសង្ស័យត្រូវបានកំលាំងជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕