បាត់ដំបង ៖ អតីតៈបុគ្គលិកបារីលុច្សសារី ស្ត្រី ២ នាក់ទៀត សមត្ថកិច្ចកំពុងត្រូវសមត្ថកិច្ចតាមចាប់ខ្លួនតាមដីកា ពីបទរំលោភទំនុកចិត្ត បន្ទាប់ពីនគរបាលក្រសួងមហាផ្ទៃនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ តេង រ៉ែន បុគ្គលិកក្រុមហ៊ុនបារីលុច្សសារី ខេត្តបាត់ដំបង បញ្ជូនចូលមន្ទីរឃុំឃាំងកាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៤ ។ តាមការអោយដឹង របស់សមត្ថកិច្ចបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ។
តាមនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅកាស៊ីណូណាហ្គារាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនឈ្មោះ តេង រ៉ែន អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅភូមិ ឃុំស្វាយរូង ស្រុកកណ្តៀង ខេត្តពោធិសាត់ ជាអតីតបុគ្គលិកក្រុមហ៊ុនបារីលុច្សសារីបាត់ដំបង ស្នាក់នៅក្នុងក្រុមហ៊ុនបារីលុចសារី ផ្លូវលេខ៣ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ការចាប់ខ្លួនជនសង្ស័យ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧៧ ដបចខ របស់លោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ តេង រ៉ែន ភេទប្រុស អាយុ៤៤ឆ្នាំ ពីបទឆបោកប្រព្រឹត្ត នៅភូមិពពាលខែ ឃុំជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ដល់២៤ ខែមករា ឆ្នាំ២០១២ ។
មន្ត្រីនគរបាលបានអោយដឹងថា មិនមែនតែឈ្មោះ តេង រ៉ែន ទេ ដែលបោកប្រាស់និងរំលោភទំនុកចិត្តលើក្រុមហ៊ុនបារីលុចសារីនោះ គឺមានស្ត្រី ២ នាក់ទៀតកំពុងស្វែងរកចាប់ខ្លួនតាមដីការ ទី១ ឈ្មោះ ហេង គឹមហុង ភេទស្រីអាយុ ២៨ ឆ្នាំ មានមានប្តីឈ្មោះ គឹម ធុច និងកូន ២ នាក់និង ម្តាយឈ្មោះ លី ហៀង និងឪពុកឈ្មោះ ប៊ុន ហេង ទីលំនៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះ ស្តេចក្រុងបាត់ដំបង ។ តាមដីកាលេខ៤៩១ដបចខដីកា បង្គាប់អោយចាប់ខ្លួន ចេញដោយលោក កឹម រ៉ាវី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
តាមដីកា លេខ ១១២ ដបចខ ចេញដោយលោក នៅ យ៉ារ័ត្ន ចៅក្រមជំនំជម្រះ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ប្រព្រឹត្ត កាលពីខែកញ្ញា ឆ្នាំ២០១១ នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ កំណត់ទោស ២ ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន ។ ទី ២ ឈ្មោះ ផ ធាន ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនបារីលុចសារី សាខាខេត្តបាត់ដំបង បានយកចិត្តទុកដាក់ ព្រោះអ្នកស្រីជាសមាជិកកាកបាទក្រហម បានជួយឈ្មោះ ហេង គឹមហុង ពីមុនជីវភាពលំបាក ជួយទំនុកបំរ៉ុង តាំងពីនៅរៀន រហូតចូលធ្វើការងារនៅក្រុមហ៊ុន ក្រោយមកក៏បានចេញមុខរៀបចំការប្តីឈ្មោះ គឹម ធុច អោយចូលធ្វើការងារ រហូតមានកូន២នាក់ ប្រៀបបានម្តាយនិងកូន ។ មិនតែប៉ុណ្ណោះ បានអោយឈ្មោះ ហេង ស្រី មុំអាយុ៣៣ឆ្នាំ ជាបង ហេង គឹមហុង និងឈ្មោះ ហេង គឹមឆាយ ភេទប្រុសអាយុ ២៤ ឆ្នាំជាប្អូនជាប្អូន ហេង គឹមហុង អោយកាន់បញ្ជីសាខាបារីលុចសារី នៅខេត្តប៉ៃលិនទៀតផង ។ នៅចុងបំផុត ឈ្មោះ ហេង គឹមហុង បានប្រមូលប្រាក់ពីក្រុមហ៊ុនទៅទិញផ្ទះ និងដីជាច្រើនកន្លែង មិនព្រមសង ទើបអ្នកស្រីដាច់ចិត្តដាក់បណ្តឹងអោយចាប់ខ្លួនជនជាប់ចោទរូបនេះ ៕