បាត់ដំបង ៖ ភ្នំគិរីសិលាកែវហៅភ្នំកំពីងពាយ អ្នកមានអំណាចធ្វើអាជីវកម្មកាយយកថ្មកែវអស់ពេលជាង ២ ខែមកហើយ មិនមានច្បាប់បច្ចុប្បន្នកំពង់រត់ការច្បាប់បន្តដោយមិនមានអ្នកណាហ៊ានប៉ះពាល់តាំងពីខែមេសាដល់ខែមិថុនាឆ្នាំ២០១៤ឋិតក្នុងភូមិអន្លង់ស្វាយឃុំតាគ្រាមស្រុកបាណន់ ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមជើងភ្នំអោយដឹងថា តាំងពីមានក្រុមហ៊ុនវាយបំបែកយកថ្មកែវ មកធ្វើការដ្ឋានលើភ្នំខាងលើនេះ ពួកគាត់រស់នៅមិនបានស្រួលឡើយដោយពេលដេកមានសម្លេងម៉ាស៊ីនខួងថ្មរោទិ៍និងបំផ្ទុះថ្ម។ពេលបំផ្ទុះបណ្តាលអោយដុំថ្មខ្ទាតបាចសាចនាំកូនចៅរត់ក្រាបដូចសម័យសង្គ្រាមខ្លាចថ្មធ្លាក់សង្កត់លើ។នៅក្នុងការដ្ឋានវាយថ្មនេះ មានអ្នកមើលការខុសត្រូវជាជនជាត់វៀតណាមចេះខ្មែរមិនច្បាស់ប្រហែល៤ទៅ៥នាក់ផងដែរ។
លោក អ៊ឹង ប៊ុនជយ អភិបាលស្រុកបាណន់ស្តីទី បានអោយដឹងថា ការរដ្ឋានវាយយកថ្មកែវលើភ្នំកំពីងពួយជារបស់ជំទាវ ហ៊ុន តុលា ត្រូវជាកូនលោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ។ ក្រុមហ៊ុនវាយថ្មនេះ បានសុំច្បាប់នៅសាលាស្រុករួចរាល់ហើយ និងបានប្រជុំពិភាក្សានៅសាលាខេត្តបាត់ដំបងកាលពីខែមេសាឆ្នាំ២០១៤។
លោក ជី ឈៀង ប្រធានមន្ទីររ៉ែ និងថាមពល បានប្រាប់ក្រុមអ្នក យកព័ត៌មានថា ចំពោះរឿងកាយភ្នំយកថ្មកែវធ្វើអាជីវកម្ម លោកជំទាវ បានរត់ការតាំងពីលោក ប្រាជ្ញ ច័ន្ទ ជាអភិបាលខេត្តបាត់ដំបង រហូតមកទល់ពេលនេះ លោក ច័ន្ទ សុផល ឡើងជាអភិបាលខេត្ត មិនទាន់រត់ការច្បាប់ចេញនៅឡើយ ។
ពាក់ព័ន្ធករណីនេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងអ្នកយកព័ត៌មាន បានទូរស័ព្ទធ្វើការទំនាក់ទំនងរូបលោកឆ្លើយថា កំពុងជាប់រវល់ប្រជុំ ៕