ខេត្តរតនគិរី៖ ល្បែងស៊ីសងឆ្នោត កត់កន្ទុយលេខខុសច្បាប់ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេតរតនគីរី បង្ក្រាបឃាត់ខ្លួនស្ត្រី៤នាក់និងកន្ទុយលេខមួយចំនួនទៀត កាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ៤ នាក់រួមមាន៖ទី១- ឈ្មោះម៉ិច សេងហួរ ភេទស្រី អាយុ២៩ ឆ្នាំជនជាតិខ្មែរ ទី២- ឈ្មោះ ប៉េង យ៉ានភេទស្រីអាយុ២៩ ឆ្នាំជនជាតិខ្មែរ ទី៣- ឈ្មោះ ស្រង់ សៀងលី ភេទស្រីអាយុ២៥ ឆ្នាំជនជាតិខ្មែរ ទី៤-ឈ្មោះ ជាវ ឆេងលី ភេទស្រីអាយុ៣៥ ឆ្នាំជនជាតិខ្មែរ។
ចំណែកជនសង្ស័យទាំង៤នាក់ខាងលើនេះ សុទ្ធតែជាអាជីវករលក់ដូរនៅក្នុងផ្សារក្រុងបានលុង។ដកហូតបានសំភារ:វត្ថុស្តុតាងដូចជា៖ទូរស័ព្ទដៃចំនួន៥ គ្រឿង សៀវភៅសំរាប់កត់កន្ទុយលេខចំនួន៦ក្បាល គម្ពីររូបសត្វ១សន្លឹក តារាងលទ្ធផល ២ក្បាល។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលកំពុងសាកសួរនិងធ្វេីការអប់រំបញ្ឈប់ការកត់កន្ទុយលេខនឹងធ្វើកិច្ចសន្យា។
សូមបញ្ជាក់ផងដែរថា បទល្បែងស៉ីសងគ្រប់ប្រភេទនៅក្នុងខេត្តរតនគិរីនេះ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឡើយ នេះជាលើកទី១ហើយ ដែលសមត្ថកិច្ចចុះបង្ក្រាប ៕ អោ ឧត្តម