0

លោក សុ​វណ្ណះ កាយ នាយរង ប៉ុស្ថិនគរបាល ឃុំ​សេ​ដា បានរួម​គំ​និត្យ​ជាមួយ ក្រុម ឈ្មួញ រកស៊ី​បទល្មើស ព្រៃឈើ បាន​យ៉ាង​រលូន​

​ខេត្ត​រតនគិរី ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ចាស់ៗ​ចំនួន​បី​គ្រឿង ផ្ទុក​ដោយ​ឈើប្រណិត​ប្រភេទ​ឈើ​ធ្នុង​មាន​រុំ​ក្រណាត់​ភួយ​ដាក់​ក្នុង​រថយន្ត​ទាំង​៣​គ្រឿង កាលពី វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី ១២​ខែ​មិនា  ឆ្នាំ​២០១៧ ដែល​រស់នៅ​ក្នុងភូមិ​សាមុត​លើ និង​ភូមិ​សាមុត​ក្រោម ឃុំ​សេ​ដា  ស្រុក​លំផាត់​ខេត្ត​រតនគិរី ។​

​ក្នុង​ចំណោម​រថយន្ត​សាំ​យ់ង ទាំង​បី​គ្រឿង នោះ  រួមមាន​៖  ពណ៌​ខៀវ​ពីរ​គ្រឿង អត់​មាន​ស្លាក​លេខ   ពណ៌​ស​មួយ​គ្រឿង​ពាក់ ស្លាក​លេខ  ភ្នំពេញ​2U.0885 ។​

ប្រភព​បាន​បន្តថា ៖  ខ​ណះ​ដែល​ពួកគាត់​ឆ្លងកាត់​តំបន់​នោះ បាន​ប្រទះ​ឃើញ​រថយន្ត​ទាំង​បី​គ្រឿង​ខាងលើ ផ្ទុក​ដោយ ឈើ​ប្រណិត ចត​នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​ដី​លំនៅដ្ធាន របស់លោក សុ​វណ្ណះ​កាយ  នេះ​តែម្តង ដែល​លោក មាន​ថា​នះ​ជា​អនុប្រធាន​ប៉ុស្ថិ នគរបាល ឃុំ សេ​ដា ដែល​ស្ថិតនៅ​ភូមិ ឡឹះ (​ភូមិ​ចាស់​)  ក្នុងភូមិ​សាមុត​លើ ឃុំ សេ​ដា ស្រុក​លំផាត់​។

​អ្នក​សារព័តិមាន​យើង​មួយ​ក្រុម​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព និង​រាយការណ៍​ជា​បន្តបន្ទាប់​តាម​ទូរស័ព្ទ ទៅ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ដែល​សំខាន់ៗ ពាក់ព័ន្ធ រួមមាន​៖ ទី​1.​លោក សយ សូ​ណា ប្រធានការិយាល័យ​កសិកម្ម​រុក្ខា ប្រ​ម៉ាញ់និង នេ សាទ​ខេត្តរតនគិរី ។ លោក​ថា ៖ វា​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខាង បរិស្ថាន  ថា យ៉ាងណា​នោះ តេ ទៅ លោក​អភិបាល​ស្រុក​នៅ​ទី​នោះ​ទៅ  ហើយ លោក កែប កត់ នាយ​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ខេត្ត លោក​ថា​៖  វា​ជា តំបន់​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​លោក​ពុំ​មាន​តួរ​នាទី​នោះ​ឡើយ ។​

​បន្ទាប់​មក​ក្រុម​អ្នកយក​ព័ត៌មាន​យើងខ្ញុំ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ  លោក  ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​បាន​អោយ​ភ្នាក់ងារ​យើងខ្ញុំ​ដឹង​ភ្លាមៗ​ថា ៖ ទីតាំង​ផ្ទុក​បទល្មើស​ខាងលើ​នោះ វា​ជា​តំបន់​ចែកជា​ពីរ ស្រុក​បរ​កែវ និង​ស្រុក​លំផាត់  ការចុះ​បង្ក្រាប​នេះ  លោក​បាន​ប្រគល់​អោយ​កម្លាំង​បរិស្ថាន​ស្រុក​សហការ​ជាមួយ​លោក​អភិបាលស្រុក ពីព្រោះ​វា​ក្រៅ​ពី​តំបន់​លោក គ្រប់គ្រង​។​

​ក្រោយពី​បាន​ស្តាប់​នូវ​ការបំភ្លឺ​ពី​ស្ថាប័ន្ធ​ជំនាញ​ពាក់ព័​ន្ធ​ទាក់ទង​បទល្មើស​ព្រៃឈើ  ដែល​កើតមាន .​ទើប​ធ្វើអោយ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ជា​ច្រើនលើក​ច្រើនសារ​ឥតឈប់ឈរ  ទៅលើ​មន្ត្រី​ជំនាញ ដែល​កំពុង​បំពេញ​តួរ​នាទី​បំរើ​ផលប្រយោជន៍​ជាតិ​និង​រាជរដ្ឋាភិបាល  បែរជា ប្រាស់ចាក​ពី​ឧត្តមគតិ​របស់ខ្លួន ដែល​បាន​ប្តេជ្ញាចិត្ត​ក្នុង​ថ្ងៃ​កាន់ដំណែង ។
​ជាក់ស្តែង​បទល្មើស​កើត​មាន​ច្បាស់ក្រឡែត  បែរជា​ក្រុម​សមត្ថកិច្ច​ជំនាញ​ទាំងអស់​នាំគ្នា ឆ្លើយ​ដាក់​គ្នា​បន្តកន្ទុយ  មិន​ចុះ​បង្ក្រាប​នោះឡើយ បណ្តែតបណ្តោយ រហូតមកដល់​ថ្ងៃ​ទី​១៣​ខែ​មិនា ឆ្នាំ​២០១៧ រថយន្ត​ទាំង​បី​គ្រឿង​ផ្ទុក​បទល្មើស​ខាងលើ​ត្រូវ​ឈ្មួញ​រំដោះ​ចេញ ផុត​ដោយ​សុវត្ថិភាព​។​

​មាន​ប្រភព​ផ្សេង​លួចខ្សិ​បប្រាប់​អោយ​អ្នក​សារព័តិមាន​យើង​ដឹង​ទៀតថា ៖ ម្ចាស់់​ឈើ​និង​រថយន្ត​សាំ​យ៉ុង​ទាំងបី​គ្រឿង​ដែល​សុំ​ចត​(​ផ្ញើ ) ក្នុង​បរិវេណ​ដី​លំនៅដ្ឋាន​លោក​អនុ​ប៉ុស្តិ៍​រដ្ឋបាល​នោះ  ត្រូវបាន​គេ​ស្គាល់ ឈ្មោះ  ស្រី​ខួច  និង ឈ្មោះ  ស្រី​ល​ក្ខ័ប្តីឈ្មោះ តុ  ពួកគេ​មាន​ទីលំនៅ​ក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​ប្រភព​ដដែល​បន្តថា ៖ ពួកគេ​ទាំង​ពីរ​នាក់​នេះ  គឺជា​ឈ្មួញ​ដុះ​ស្លែ ដឹកជញ្ជូន​បទល្មើស​ឈើប្រណិត យ៉ាង​សកម្ម​បំផុត  ប្រម៉ែប្រមូល​ទិញ​តាមគ្រ​ប់​តំបន់​ជាពិសេស តំបន់​ជាប់​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី (​កោះ​ញ៉ែ​ក  អូរ​ល្វា​ក់​)​ជាទី​តាំង​ស្តុក​ឈើប្រណិត​ដ៍​ធំ​សំរាប់​ឈ្មួញ​ទាំងនេះ​ដឹកជញ្ជូន​ចេញ ទាំង​យប់​ទាំង​ថ្ងៃ​ខ​ណះ​ច្រកទ្វា​អូរយ៉ាដាវ​បើក  ។​

​សូមបញ្ជាក់​ថា  ៖  ស្រុក​លំផាត់​មាន​ផ្លូវលំ​មួយ​ខ្សែ​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​76 ឆ្ពោះ​មក​ធ្លាយ និង​ស្រុក​បរ​កែវ  លេខ​78 ក្នុង​ចំងាយ​ប្រមាណ ជាង​ម្ភៃ​គិឡូម៉ែត្រ​ប៉ុណ្ណោះ ដោយ​ឆ្លងកាត់​ភូមិ​សាមុត​គ្រោម និង​សាមុត​លើ ឃុំ​សេ​ដា នេះ​តែម្តង​។
​ដូច្នេះ​ឈ្មួញ​រកស៊ី​ឈើ​ទាំងឡាយ​ទាំងពួង សប្បាយចិត្ត​ដឹកជញ្ជូន​ចេញ​តាម​ច្រក​នេះ  មិនបាច់​ឆ្លងកាត់​ក្រុង​បាន​លុង ។​

​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី  សំណូមពរ​ដល់​ឯកឧត្តរ​ដ្ធ​មន្ត្រី​ក្រសួង កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ  និង​ឯកឧត្តម​រដ្ធមន្ត្រី​ក្រសួ​ង​បរិស្ថាន មេត្តា​រិត​បន្តឹង ដល់​មន្ត្រី​ក្រោម​ឪ​វាទ  មេត្តា​គោរព​តាម​ភារកិច្ច ក្នុង​ការបំពេញ​កាតព្វកិច្ច​និង​តួរ​នាទី​របស់​ខ្លួន  ដែល​កំពុង​រង​ការរិះគន់ ៕
​អោ ឧត្តម​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!