ខេត្តឧត្តរមានជ័យ ៖ ប៉ូលីសអន្តោរប្រវេសន៍ថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន ១១ នាក់ ស្រី ០៧ នាក់ មកឲ្យកម្ពុជា តាមច្រកអន្តរជាតិជាំ ដោយភាគីថៃចាទប្រកាន់ថា ការស្នាក់នៅរកស៊ីលក់ដូរក្នុងផ្សារមឿងម៉ៃ គ្មានលិខិតស្នាមត្រឹមត្រូវ នៅម៉ោង០៦ -០០នាទីព្រឹក ថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ ក្នុងផ្សារមឿងម៉ៃទល់មុខច្រកអន្តរជាតិជាំ ស្ថិតនៅភូមិស្រែប្រី ឃុំផៃផាត់ថាណា ស្រុកភូស៊ីង្ហ ខេត្តស៊ីសៈកេត ។
មានឈ្មោះដូចខាងក្រោម ៖ 01. យ៉ែម វុធ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ 02. ឡូយ ស្រី ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា 03. សៅ យឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយគ្នា 04. ឡូយ ផល្លី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិពពូល ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 05. ញឹម ហ៊ឹប ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូររុន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ់់័យ។ 06. ឃិត ផល ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិក្រពាំងកង ឃុំកំចាយមា ស្រុកកំចាយមា ខេត្តព្រៃវែង។ 07. សុខ ល័ក្ខ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ 08. អន ស៊ីណា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូររុន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ។ 09. ខែម ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ។ 10. សៀ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសណ្តើរ ឃុំដងទង់ ស្រុកត្រាំងកក់ ខេត្តតាកែវ។ 11. នៅ សុខជា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឩត្តរមានជ័យ ៕