ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំងស្រាវជ្រាវអស់ពេលជាង១០ថ្ងៃតាមឃាត់ខ្លួនបុរសម្នាក់ជាឃាតករវាយសម្លាប់ទារកនិងបង្កឲ្យមនុស្សរបួស៤នាក់ទៀតនៅស្រុកសំពៅលូន។ ហេតុការឃាត់ខ្លួនធ្វើឡើងនៅម៉ោង១១និង៣០នាទីថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧ពេលជនសង្ស័យកំពុងនៅផ្ទះអ្នកភូមិ នៅភូមិតាណាក ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ៖ បុរសម្នាក់ចាប់រំលោភក្មេងស្រីក្នុងបន្ទប់ទឹករំលោភមិនសម្រេច រួចវាយឲ្យរបួស៤នាក់និងទារក១ខែម្នាក់ស្លាប់ រួចគេចខ្លួនបាត់ កាលវេលា ម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំណៅលូន ខេត្តបាត់ដំបង។
កាលនោះ សមត្ថកិច្ចស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុង ពិសីភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ឃុំ ខាងលើ ។
ជនសង្ស័យ បានធ្វើសកម្មភាពចាប់ខ្ទប់មាត់ជនរងគ្រោះឈ្មោះ សួន ស្បៃ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្សប៉ុងប៉ងរំលោភ បន្ទាប់មកជនរងគ្រោះ រត់ទៅប្រាប់ ម្តាយឈ្មោះ ប្រាក់ ផល្លា អាយុ៣០ឆ្នាំ ដើម្បីសួរទៅនាំ ខណ:នោះជន សង្ស័យក៍ស្ទះមកវ៉ៃទាំងម្តាយ ទាំងកូនបណ្តាលអោយបែកក្បាលទាំង២នាក់ ។ ហើយជនរងគ្រោះបាននាំកូនរត់ អោយអ្នក ជិតខាងជួយ។
ភ្លាមនោះជន សង្ស័យខាងលើបានទៅវ៉ៃកូន របស់ជនរងគ្រោះតូចៗចំនួន២នាក់ទៀតដែល កំពុងដេកនៅលើផ្ទះបណ្តាលអោយ ស្លាប់កូនស្រី អាយុ ១ខែនិងក្មេងប្រុសឈ្មោះ សួន ជិត អាយុ៤ឆ្នាំ របួសធ្ងន់ដឹកទៅដល់មន្ទីរពេទ្យ។
យោងតាមសំដីសាក្សីនិងជាជនរងគ្រោះលោក ស្ងួន សុង អាយុ៤៧ឆ្នាំ រស់ជិតចំណុចកើតហេតុ បានអោយដឹងថា នៅវេលា
ម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោកបានឮសំលេងក្មេងស្រី ឈ្មោះ សួន ស្បៃ អាយុ១១ឆ្នាំស្រែកនៅក្នុងបន្ទប់ទឹក ខាងក្រោយផ្ទះរបស់វា ខ្ញុំក៏គិតស្មានថា ម្តាយវាវ៉ៃ រឿងកូនស្រីមិនព្រមទៅងូតទឹក ។
សាក្សីបានបន្តថា លុះនៅពេលឮស្រែកជាលើកទី២ លោកក៏បានស្ទុះចេញមក ឃើញឈ្មោះ សី ភេទប្រុស រស់នៅក្នុងភូមិជាមួយគ្នា ដើរចេញមកពីក្នុង បន្ទប់ទឹក ហើយបានយកវត្ថុអ្វីម្យ៉ាង មកវាយ រូបលោក បណ្តាលអោយរងរបួសលែងដឹងខ្លួនតែម្តង។
នៅរសៀលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៧លោកជេតវណ្ណនីស្នងការរងកណ្តាលយុត្តិធម៌បានឲ្យដឹងថា ជនសង្ស័យធ្លាប់វាយសម្លាប់មនុស្សនៅប្រទេសថៃហលយជនសង្ស័យចេះអាគមន៍គួចស្មៅដើរគេមើលមិនឃើញទៀតដូច្នេះការតាមរកឃាតករនេះក៏ពិបាកច្រើនដែរ ម្យ៉ាងទៀតក្មេងអាយុ៤ឆ្នាំដែលផ្សាយថាធ្លាប់ពេលបញ្ជូដល់ពេទ្យសំពៅលូននោះនៅរស់នៅឡើយគឺនៅពេទ្យសៀមរាប។
ឈ្មោះ ហុង ពិសី ជនសង្ស័យបានសារភាពថាខ្លួនប៉ុនប៉ងវាយសម្លាប់គ្រួសារេងគ្រោះដោយសារគំនុំ ព្រោះឪពុកជនរងគ្រោះធ្លាប់យកខ្លួនបម្រុងទៅសម្លាប់ចោលនៅថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៧នៅចំណុចភូមិអូរស្ងួតស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
ក្រោយស្តាប់ចម្លើយជនសង្ស័យសមត្ថកិច្ខបានរៀបចំឯកសារបញ្ជូនជនសង្ស័យទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ដោយ ៖ គិតសូដា