0

លោក ផាន់ ចាន់​ធុល ត្រូវបាន​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន

លោក ផាន់ ចាន់​ធុល ត្រូវបាន​ប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​ប៉ៃលិន

​ប៉ៃ​លិន ៖ លោក​ផាន់ ចាន់​ធុល ត្រូវបាន​ប្រកាស​តែងតាំង ជា​អភិ​រង​ខេត្ត​ប៉ៃលិន​បន្ថែម​មួយ​រូប​ទៀត ដើម្បី​ចូលរួម​ចំណែក ក្នុង​ការដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ឲ្យ​កាន់តែ​រីកចម្រើន បន្ថែមទៀត ។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ​កញ្ញា  ឆ្នាំ ២០១៤ នៅ​សាល ប្រជុំ​សាលាខេត្ត​ប៉ៃលិន​ស្ថិតក្រោម​អធិបតីភាព​លោក អ៊ុង សាមី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី លោកស្រី​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណៈប្រតិភូ​អប​ដំណើ និង​មន្ត្រី​រាជ​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ ។​

​លោក អ៊ឹង សុ​វ​ណ្ណារិន អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួងមហាផ្ទៃ បាន​អាន​អនុក្រឹត្យ​លេខ ១២៧៦ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី ២៩ ខែ​សីហា ឆ្នាំ​២០១៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ត្រូវបានតែងតាំង​លោក ផាន់ ចាន់​ធុល ឋានន្តរ​ស័ក្ក​វរមន្ត្រី​ថ្នាក់​លេខ ៦ ជា​អភិបាលរង​នៃ​គណៈ​អភិបាលរង​ខេត្ត​ប៉ៃលិន ។

​លោក ផាន់ ចាន់​ធុល ដែល​ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ខេត្ត​ប៉ៃលិន បាន​ប្តេជ្ញា គោរព​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ រួមចំណែក​អនុវត្ត​ឲ្យបាន​ល្អ​តាម​យុទ្ធសាស្ត្រ ចតុកោណ​ដំណាកកាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ រក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កម្លាំង​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ឲ្យ​ការដឹកនាំ និង​ការគ្រប់គ្រង​ទទួលបាន​ភាពជោគជ័យ ក្នុង​ការបម្រើរ​ជាតិ​មាតុភូមិ ។​

​ លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ស​ន៏​ថា​ក្នុងនាម​គណៈ​អភិបាលខេត្ត  សូម​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ផាន់ ចាន់​ធុល ដែល​ត្រូវបាន រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដើម្បី​រួមគ្នា​ដឹកនាំ និង​គ្រប់គ្រង​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ខេត្ត​ប៉ៃលិន​មាន​ការអភិវឌ្ឍ​រីកចម្រើន ​លើ​គ្រប់​វិស័យ ។​

​លោក អ៊ុង សាមី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ ពី​ទំហំ​ការងារ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​មាន​ភាព​កាន់តែ​មមាញឹក​ច្រើនឡើងៗ​ជា​ លំដាប់ ។ ដូចនេះ ដើម្បី​ធានា ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​នេះ​មាន​ភាពរលូន និង​មាន​ប្រសិទ្ធភាព រាជរដ្ឋាភិបាល​បាន សម្រេច​តែងតាំង​លោក ផាន់ ចាន់​ធុល ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បន្ថែម​មួយ​រូប​ទៀត ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​ខេត្ត​ប៉ៃលិន ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ។​

​លោក​បាន​បន្តថា ដើម្បី​ឲ្យ​ការដឹកនាំ និង​គ្រប់គ្រង​ទទួលបាន​ភាពជោគជ័យ ត្រូវ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភា​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ៕ សំ កូ​លីន​

 

2014_09_16a 2014_09_16a (1) 2014_09_16a (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment