0

កាត់បន្ថយ​នគរបាល​ចរាចរណ៍រ​ថយ​ន្ត​ដឹក​គ្រឿងច​ក្រអេ​ស្កា​ខ្ពស់​បណ្តាល​ឲ្យ​ទាក់​ខ្សែបណ្តាញ​អ៊ិន​ធើ​ណែ​ត​បាក់​បង្គោល​២​ដើម​រាប​ដល់​ដី​

​ខេត្ត​បន្ទាយមានជ័យ ៖ ថ្មី​នេះ រាជរដ្ឋាភិបាល​បាន​ចេញ​សារាច​រណ៍ កាត់បន្ថយ​នគរបាល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជាតិ​គ្រប់​ខេត្ត ឆ្លៀត​ឱកាស​នេះ​មាន​រថយន្ត​ជាច្រើន​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែ​មីនា ឆ្នា​២០១៧ នៅ​ចំណុច​ផ្លូវ​បែក​ជា​៤​ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរិ​សោភ័ណ ខេត្ត​បន្ទាយមានជ័យ មាន​រថយន្ត​ដឹក​គ្រឿងចក្រ​ក្រុមហ៊ុន យឿ​ម គង​ដឹក​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​ដ៏​ធុន​ធំ​មួយ​គ្រឿង​ខ្ពស់​ហួសប្រមាណ ធ្វើឲ្យ​ទាក់​នឹង​បណ្តាញខ្សែ​អ៊ិនធើណិ​ត​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យ​ដាច់​ខ្សែ​អ៊ិន​ធើ​ណិ​ត និង​បាក់​បង្គោល​ថ្ម​បណ្តាញ​អ៊ិន​ធើ​ណិ​ត​២​បង្គោល​រាយប៉ាយ​ពេញ​ថ្នល់ជាតិ​ជាហេតុ​នាំ​ឱ្យ​ដាច់​បណ្តាញ​អ៊ិន​ធើ​ណិ​ត​ស្ទើរ​អស់​មួយ​ចំហៀង​ក្រុង​សិរីសោភ័ណ​និង​បង្ក​ឲ្យ​ស្ទះចរារណ៍​ជិត​មួយ​ម៉ោង​ថែមទៀត​ផង​។​

​លោក​វរៈសេនីយ៍ត្រី ភឿក ព្រហ្ម មេ​បញ្ជ​ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្តីទី​ក្រុង​សិរីសោភ័ណ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​ដឹក​អេ​ស្កា​ខ្ពស់​ហួសប្រមាណ​របស់​ក្រុមហ៊ុន​យឿ​ម គង់​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​លុះ​បើក​ហួស​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខណ​ប្រហែល​២០០​ម៉ែត្រ​ដោយ​សារ​អេ​ស្កា​ខ្ពស់​ពេក​ហើយ​ម្ចាស់​មិន​បាន​ប្រុងប្រយ័ត្ន​អំពី​ខ្សែ​កាត់​តាម​ផ្លូវជាតិ​បណ្តាល​ឲ្យ​អេស​ស្កា​ទៅ​ទាក់​និង​ខ្សែបណ្តាញ​អ៊ិន​ធើ​ណិ​តដាច់​រាយ​ពេញ​ថ្នល់ជាតិ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ផ្លូវ​មាន​ការភិតភ័យ​ស្លន់ស្លោ​ខ្លាច​ខ្សែភ្លើង​ឆក់​ស្លាប់​បញ្ហា​ខាងលើ​នេះ មិន​បាន​បង្ក​ឲ្យ​មនុស្សណា​ម្នាក់​ទទួល​រងគ្រោះថ្នាក់​នោះទេ ។

​លោក​ភឿក​ព្រហ្មបាន​បញ្ជាក់​ទៀតថា​ក្រោយពី​កើតហេតុ​រួច​បង្គោល​ថ្ម និង​ខ្សែបណ្តាញ​អ៊ិន​ធើ​ណិ​ត រង​ការ​ដាច់​និង​ដួលរលំ ត្រូវបាន​អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ប្រាប់ឱ្យដឹង​ថា ជា​របស់​ក្រុមហ៊ុន​កាំ​មី​តែ​ល និង​របស់​មន្ទីរ​ប្រៃ​សេនីយ៍​និង​ទូរគមនាគមន៍
​ការដឹកអេ​ស្កា​ធុន​ធំ​ខ្ពស់​ពេក​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ របស់​ក្រុមហ៊ុន​យឿ​ម គង់ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្រុមហ៊ុន​នោះ​ត្រូវ​សង​ថ្លៃ​ខូចខាត​បង្គោល និង​ខ្សែបណ្តាញ​អ៊ិន​ធើ​ណិ​ត​ប៉ុ ន្មា​ន​នៅ​ឡើង​ទេ ។​

​លោក យឿ​ម គង់ ដែល​ជា​ថៅកែ​គ្រឿងចក្រ​បាន​អះអាង​ឲ្យដឹងថា ខាង​ក្រុមហ៊ុន​មិន​បាន​តម្រូវ​ឱ​ឲ្យ​សង​ថ្លៃ​ខូចខាត​នោះ​ទេ គឺ​គ្រាន់តែ​ខាង​ភាគី​ក្រុមហ៊ុន​អ៊ិន​ធើ​ណិតឲ្យ​ក្រុមហ៊ុន​លោក​សងដាក់​បង្គោល​ដែល​ដួលរលំ​ឡើងវិញ​ប៉ុណ្ណោះ ។​

​បញ្ហា​បង្ក​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​បែប​នោះ ពី​សំណាក់​ការដឹក​គ្រឿងចក្រ​ក្រុមហ៊ុន​យឿ​ម គង់ មិន​ត្រូវបាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី ហៅ​ម្ចាស់​ក្រុមហ៊ុន​មក​ព្រមាន​និង​ធ្វើ​អប់រំ​នោះឡើយ តែ​គេ​ឃើញ​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ យឿ​ម គង់ មកដល់​កន្លែងកើតហេតុ​ជេរ​កូនចៅ​អ្នកបើករថយន្ត​មាន​កំហុស​បន្តិចបន្តួច រួច​ហើយ​ឲ្យ​រថយន្តបង្ក​បើក​ទៅ​បាត់ ហាក់បីដូចជា​គ្មាន​ញញើត​អ្វី​បន្តិច​នោះ​ឡើយ ។

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ នាំគ្នា​និយាយថា គេ​សង្ស័យ​ក្រុមហ៊ុន​យឿ​ម​គង់នោះ អ្នកធំ​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ទើប​គ្មាន​សមិត្ថកិច្ច​ណាចេញ​មក​សួនាំ​បើសិន​ប្រជាពលរដ្ឋ​តូ​ច​តាច​គ្មាន​ខ្នងបង្អែក​ប្រព្រឹត្ត​កំហុស​បែប​នោះ មិនដឹង​មាន​ទោស​ដល់​កំរិត​ណា​នោះទេ ។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន យឿ​ម គង់ សព្វថ្ងៃនេះ​មាន​សិទ្ធិផ្តាច់មុខ​ស្របច្បាប់​កំពុង​ធ្វើ​អាជីវកម្ម​កាយ និង​បំផ្ទុះ​ថ្មភ្នំ​បុរាណ​មួយ​ឈ្មោះ ភ្នំ​រូង ដែល​ស្ថិត​ក្នុង​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​អាជីវកម្ម​ថ្មភ្នំ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រាប់ឲ្យដឹង​ថា បង្ក​ឲ្យ​ប៉ះពាល់ បរិស្ថាន ដោយ​ហ៊ុយ​បំណែក​កំទេច​ថ្ម លើ​លំនៅឋាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​ដែលមាន​ប្រមាណ​៤០​គ្រួសារ និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​នៅ​ពេល​ក្រុមហ៊ុន​ប្រើប្រាស់​រំសេវ​បំផ្ទុះ​ថ្ម ភ្នំ​ម្តង​លាន់​កក្រើក​ដូច​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​ជាដើម​នោះ​។​

​ភ្នំ​រូង នោះដែរ ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​ខ្មែរក្រហម​ប្រាប​ឲ្យដឹងទៀតថា កាលពី​សម័យ​សង្គ្រាម​អតីត​ជា​ភ្នំ យុទ្ធសាស្ត្រ​សង្គ្រាម​ដាក់​កាំភ្លើង​ធំ​របស់​កងទ័ព​ខ្មែរក្រហម និង​ជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ការពារ​ព្រំដែន​កម្ពុជា​ផងដែរ ។ ប៉ុន្តែ​ភ្នំ​រូង​មួយ​នេះ បាន​រង​ការជីក​កកាយ និង​បំផ្ទុះ​យក​ថ្ម​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុមហ៊ុន​យឿ​ម គង់ ស្ទើរ​វិនាស​អស់​ទៅហើយ​។​

​ភ្នំ​នេះ តាម​ការប៉ាន់ប្រមាណរ​បស់​ប្រជាពលរដ្ឋ​ឲ្យដឹងថា យ៉ាងហោច​៥​ឆ្នាំ​ខាង​មុខ​ទៀត នឹង​បាត់​ចេញពី​ផែនទី​ប្រទេស​កម្ពុជា​នោះ​ហើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!