ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋស្រុកថ្មគោលនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើងខាងក្រោយសាលាស្រុកថ្មគោល ស្ថិតក្នុងភូមិកៀនកេះ១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅខាងក្រោមស្ពានរថភ្លើង(សម្ពោធស្ពានថ្មី) ពលរដ្ឋសង្ស័យថា បុរសរងគ្រោះស្រវឹងដើរពេលយប់មើលផ្លូវមិនឃើញធ្លាក់បាក់ ក ស្លាប់ព្រោះបុរសរងគ្រោះជាមនុស្សស្រវឹងខួបរាល់ថ្ងៃប្រចាំភូមិ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះខាងលើនេះមានឈ្មោះ ឌឿន ចាន់ណន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ គេគឺជាកំពូលស្តេចផឹកប្រចាំភូមិ ហើយ កាលពីយប់ម៉ិញគេបានឃើញជនរងគ្រោះដើរផឹកស៊ី ឡើងស្រវឹងដាបតែម្តង លុះដល់ព្រឹកឡើង ទើបមានការផ្អើល ថាមានមនុស្សស្លាប់ ។
ក្រោយពី កំលាំងសមត្ថកិច្ចនគរបាលនិងអាវុទ្ធហត្ថស្រុកថ្មគោល បានចុះទៅត្រួតពិនិត្យព្រមទាំងបានអះអាងថា ជនរងគ្រោះអាចដើរលើស្ពានរថភ្លើងទាំងសភាពស្រវឹង ទាំងយប់អាធ្រាត ហើយក៏អាចភ្លាត់ជើងធ្លាក់ពីលើស្ពានបណ្តាលអោយបាក់ ក ស្លាប់ តែម្តងព្រោះសភាពសពអាចធ្លាក់ក្បាលចុះទៅមុនក៏ត្រូវបត់ ក ស្លាប់ ។
បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនដល់ក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕