0

កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​ករណី​គ្រឿង​ញៀន​៤​ករណី​ផ្ទួនៗ​និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​ក្នុង​មួយ​ថ្ងៃ

កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​ករណី​គ្រឿង​ញៀន​៤​ករណី​ផ្ទួនៗ​និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​ក្នុង​មួយ​ថ្ងៃ

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១៣ ខែ មិនា   ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវបង្ក្រាប​ករណី​គ្រឿង​ញៀន​៤​ករណី​ផ្ទួនៗ និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​ក្នុង​មួយ​ថ្ងៃ ។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឲ្យដឹងថា​ការបង្ក្រា​ប​បទល្មើស​គ្រឿងញៀន​៤​ករណី​ផ្ទួនៗ​មាន​៖ ករណី​ទី​១៖​នៅវេលា​ម៉ោង​១៣​និង​២០​នាទី​ថ្ងៃ​ទី​១៣   ខែ មិនា   ឆ្នាំ​២០១៧ ក្រោយ​ពី​បើក​កា​ស្រាវជ្រាវ កំលាំង​ជំនាញ​គ្រឿងញៀន ខណ្ឌ – ប៉ុសិ៍្ត   បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់  ត្រង់​ចំណុច​ក្រុមទី​៧ ភូមិ​លូ  សង្កាត់​ស្វាយប៉ាក បាន ឃាត់ខ្លួន​បុរស​សង្ស័យ​បាន​ម្នាក់​ឈ្មោះ​វិត  ឈាង​លី  អាយុ​២៤ ឆ្នាំ  ជនជាតិខ្មែរ  មាន​ទីលំនៅ   ភូមិ​ពាម  ឃុំ​សម្បូ​រមាស  ស្រុក​មុខកំពូល  មុខរបរ កម្មករសំណង់​។​

​សំភារៈ​ដកហូត រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​មាន​តំរុយ​គ្រឿងញៀន​ចំនួន​០២​កញ្ចប់   ។​

​ករណី​ទី​២ ៖ នៅវេលា​ម៉ោង​១៣:០០​នាទី នៅ ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៧ ដដែល ក្រោយ​ពី​បើក​កា​ស្រាវជ្រាវ កំលាំង​ជំនាញ​គ្រឿងញៀន ខណ្ឌ – ប៉ុសិ៍្ត   បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ក រ​ណី​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​ក្រុមទី​៤ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក  ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់​ឈ្មោះ​ឆន  សុធា អាយុ​១៨ ឆ្នាំ  ជនជាតិខ្មែរ មាន​ទីលំនៅ ស្នាក់នៅ​ភូមិ​សំរោ​ត្បូង សង្កាត់​សំរោង  ខណ្ឌ​ព្តែក​ព្នៅ   មុខរបរ កម្មករ​ស្រះ​ត្រី  ។ សំភារៈ​ដកហូត ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​មាន​តំរុយ​គ្រឿងញៀន​ចំនួន​០១​កញ្ចប់ ។​

​ករណី​ទី​៣៖​វេលា​ម៉ោង​១៥​និង​៣០​នាទី គឺ​នៅ​ថ្ងៃទី​១៣ មិនា ឆ្នាំ​២០១៧ ក្រោយពី​បាន​បើក​ការស្រាវជ្រាវ​រួច កំលាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌ ប៉ុសិ៍្ត បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​លេខ ផ្លូវ​បេតុង ក្រុមទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ។ ឃាត់ខ្លួន​បុរស​សង្ស័យ​ចំនួន​០១​នាក់​ឈ្មោះ ប៉ែន ស៊ីថា អាយុ​៣៨​ឆ្នាំ​(​ជួញដូរ​) ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្រុមទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​។​
​សំភារៈ​ដកហូត​រួម​មាន ១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៩​កញ្ចប់​តូច​។ ២.​ថង់​ប្លា​ស្ទិច​សំរាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។ ៣.​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ចំពោះមុខ កំលាំង​អធិការដ្ឋាន កំពុង​សាកសួរ​យក​ចម្លើយ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ។

​ករណី​ទី​៤ ៖ វេលា​ម៉ោង​២១​និង​៣០​នាទី​នៅ​ថ្ងៃទី​១៣ មិនា ឆ្នាំ​២០១៧ ក្រោយពី​បាន​បើក​ការស្រាវជ្រាវ​រួច កំលាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​ខណ្ឌ ប៉ុសិ៍្ត បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​លួចលាក់​ក្នុង​ទីតាំង​ហ្គេម​បាញ់​ត្រី ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​រថភ្លើង ក្រុមទី​៨ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ។

​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​ឈ្មោះ លាង វី​រ៉ា ហៅ​ថាវ អាយុ​២៨​ឆ្នាំ​(​ជួញដូរ​) ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ក្រុមទី​៨ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​។ សំភារៈ​ដកហូត​រួម​មាន​÷១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣៧​កញ្ចប់ ធំ​០១​កញ្ចប់​។ ២.​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​០១​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទា​ង ៤ នាក់់ និង​វត្ថុតាង​សមត្ថកិច្ច​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី ៕

 

IMG-20170314-WA0054 IMG-20170314-WA0053 IMG-20170314-WA0052 IMG-20170314-WA0051 VID-20170314-WA0062_5459 IMG-20170314-WA0055 IMG-20170314-WA0050

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!