0

គោយន្ត​កន្ត្រៃ​បើក​បត់​ឆ្វេង​ដៃ​មិន​មើល​ម៉ូតូ​មក​ពី​មុខ​បុក​ឲ្យ​របួសធ្ងន់ (​ច្រាសទិស​គ្នា​)

គោយន្ត​កន្ត្រៃ​បើក​បត់​ឆ្វេង​ដៃ​មិន​មើល​ម៉ូតូ​មក​ពី​មុខ​បុក​ឲ្យ​របួសធ្ងន់ (​ច្រាសទិស​គ្នា​)

ខេត្ត​ឧត្តរមានជ័យ​៖ គោយន្ត​កន្ត្រៃ​បើក​បត់​ឆ្វេង​ដៃ​មិន​មើល​ម៉ូតូ​មក​ពី​មុខ​បុក​ឲ្យ​របួសធ្ងន់ (​ច្រាសទិស​គ្នា​) នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ចំណុច​អក្សរ​T ផ្លូវជាតិ​68 ស្ថិតក្នុង​ភូមិ​គី​រី​វន្ត សង្កាត់​កូន​គ្រៀល​។​

​នគរបាល​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ សួន ដេត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កូន​ក្រៀល សង្កាត់​កូន​ក្រៀល ។ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ហេង ផល ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ រស់នៅ​ភូមិ​កូន​គ្រៀល សង្កាត់​កូន​គ្រៀល រងរបួស​ធ្ងន់ បាក់​ជើងឆ្វេង (​គ្មាន​ពាក់​មួកសុវត្ថិភាព​) ។​

​ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍ បាន​ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ។ មូលហេតុ​៖ អ្នកបើកបរ​គោយន្ត​កន្ត្រៃ បាន​បើក​បត់​ឆ្វេង ខណៈ​ភាគី​ម៉ូតូ​បើក​ពី​ជើង​ទៅ​ត្បូង​។​
​ចំណែក​ឯ​វត្ថុតាង យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការសម្របសម្រួល​បញ្ចប់​រវាង​ភាគី​ទាំង​២​នាក់ ៕

 

IMG-20170314-WA0077 IMG-20170314-WA0075 IMG-20170314-WA0079

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!