0

​លោក​ ហ៊ុន​ ម៉ា​ណែ​ត ​នាំ​អំណោយ​សម្តេច​តេជោ​ហ៊ុនសែន​ជូន​កងពលតូច​លេខ​៥៣​សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត ​នាំ​អំណោយ​សម្តេច​តេជោ​ហ៊ុនសែន​ជូន​កងពលតូច​លេខ​៥៣​សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​

​បាត់ដំបង ៖ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​និង​ជា​អគ្គមេបញ្ជាការ​រង​ក​ង​ទ័ពជើងគោក បាន​នាំ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ភេសជ្ជៈ ជាច្រើន​មុខ​ពី​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជូន​យោធា​កងពលតូច​លេខ ៥៣ ឈរជើង​ការពារ​ព្រំដែន និង​សួរសុខទុក្ខ​កងទ័ព​ឈរជើង​ការពារ​ក្រវ៉ាត់​ព្រំដែន​ជាប់​និង​ប្រទេ​​ស​ថៃ ​និង​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ។​

​ពិធី​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីបញ្ជាការ​
​កងពល​តូច​ថ្មើរជើង​លេខ​៥៣​ក្រោយ​អធិបតីភាព លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​និង​ជា​អគ្គ​មេបញ្ជាការរង​កង​ទ័ពជើងគោក​និង​លោក​ វង្ស​ប៊ុន​ឥន្ទ្រាវុធ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ដែល​ជា​ អង្គភាព​សម្ព័ន្ធមេត្រីភាព​ព្រមទាំង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​នាក់​ទៀត ។​

​ លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិរម្យ មេបញ្ជាការ​កងពល​តូច​ថ្មើងជើង​លេខ ៥៣ មានប្រសាសន៍ថា អង្គភាព​សម្ព័ន្ធមេត្រីភាព របស់​អគ្គនាយកដ្ឋាន​រតនាគារជាតិ​ជាមួយ​កងពល​តូច​ថ្មើងជើង​លេខ ៥៣ បាន​ចាប់​ពី​ឆ្នាំ​២០០៥ រហូតមកដល់​ពេលនេះ មាន​រយៈពេល​ជិត​១០​ឆ្នាំ​មក ហើយ​តាំងពី​លោក ងិន ឃ​ន ជា​អគ្គនាយក​បាន​ជួយ​ឧបត្ថម្ភ​នូវ រាល់​សំណូមពរ​របស់​កងពល​តូច​លេខ ៥៣ ដូចជា​ជួយ​សាងសង់​អាគារ​បាន ៦ ខ្នង សាងសង់​លេណដ្ឋាន​រឹងមាំ​ពី​បេតុង ចំនួន ៥ កន្លែង ព្រម​ទាំង​សមិទ្ធផល​ជាច្រើន​ផ្សេង​ទៀត​។​

​លោក វង្ស ប៊ុន​ឥន្ទ្រាវុធ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ បាន​មាន​ប្រសា​ស​ន៏​បញ្ជាក់ថា អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ​បាន​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​កងពល​តូច​ ថ្មើរជើង លេខ ៥៣ ចំណុះ​ឲ្យ​ភូមិភាគ​ទី ៥ ចាប់ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៥ ។ បច្ចុប្បន្ននេះ អគ្គនាយកដ្ឋាន​រតនា​គារ​ជាតិ នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កងពល​តូ​ចលេ​ខ ៥៣ ហើយ​បាន​ចុះ​សាកសួរ​សុខទុក្ខ​ដល់​នាយ​នាយរង និង​ពល​ទា​ហ៊ាន​ដល់​មូលដ្ឋាន និង​នាំ​យក​សម្ភារៈ​គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន របស់​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​ដើម្បី​ឧបត្ថម្ភ​ដល់​កងពល​តូច​លេខ​៥៣​និង​ គ្រួសារ​កងទ័ព ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ និង​ជា​អគ្គ​មេបញ្ជាការរង​កង​ទ័ព​ជើងគោក បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ ការសួរសុខ ទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​ក​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៍​ដូច​ ជា​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក​ដល់​នាយ នាយរង​និង​ពល​ ​ទា​ហ៊ាន​កងពលតូច​ថ្មើរជើង​លេខ​៥៣ និង​ក្រុម​គ្រួសារ​កងទ័ព​ទាំងអស់ ព្រមទាំង​បន់ស្រន់​សុំ​ឲ្យ​ទេវតានិង​វត្ថុ​ស័ក្តិសិ​ទ្ធិ​ជួយ​ប្រសិទ្ធិ​ ពរជ័យ សូមឲ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រុងចម្រើន មាន​អាយុ​យឺន​យួរ​តរៀង​ទៅ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា​អំណោយ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ទាំងនេះ គឺជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​
​និង​លោកជំទាវ ប៊ុន រ៉ានី គតិ​ព្រឹទ្ធ​បណ្ឌិត​ផ្ដល់ជូន សម្រាប់​ប្រើប្រាស់​ក្នុង​ឱកាស​បុណ្យ ភ្ជុំបិណ្ឌ​នាពេល​ខាងមុខ​នេះ ។​

​ លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​ការកោតសរសើរ​ចំពោះ លោក​មេបញ្ជាការ​មេបញ្ជាកា​រង និង​ពល​ទា​ហ៊ាន​របស់​កងពល​តូច​ថ្មើងជើង​លេខ​៥៣​ទាំងអស់ ដែល​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​ការការពារ​មាតុភូមិ​ការពារ​បូរ​ ភាព​ទឹក​ដី​មិន​ឲ្យ​ខ្មាំងសត្រូវ​ចូល​យាយី​ឈ្លានពាន​បានឡើយ ។ មិនតែប៉ុណ្ណោះ ថែមទាំង​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​កងពល​តូច​លេខ ៥៣ សម្រេច​បាន​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនភាព​ផងដែរ ។

​ចុង​ក្រោយ​ ប្រតិភូ​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​បាន​ប្រគល់​ថវិកា​ជូន​កងពល​ចំនួន ១០ លាន​រៀល ។ ចំណែក​កងកម្លាំង​កង​ទ័ព ១១៥ នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិការ ២ ម៉ឺន​រៀល និង​គ្រួសារ​កងទ័ព​១៨០​នាក់ ទទួលបាន​ថវិការ​១​ម៉ឺន​រៀល​សារុង​មួយ ។ គ្រឿងឧបភោគ បរិភោគ​រួមមាន​មី​១៣០​កេស​ត្រីខ​៥០០ កំប៉ុង បារី​សេក ២ ប៊ិច ម៉ាស៊ីន​ស្លាយ​មួយឈុត​ជ្រូក​៣​ក្បាល​នំអន្សមចេក​និង​អន្សមជ្រូក ៥០០ នំ ទឹកត្រី ទឹកស៊ីអ៊ីវ​៣៣០​ដប (​សរុប​អស់​ថវិកា ៣៣.៧៧០.០០០​រៀល​) ព្រមទាំង​មាន​
​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​យោធិន និង​សប្បុរសជន​ប្រមាណ​២០០​នាក់​ទៀត​ផង ៕

2014_09_14a (4) 2014_09_14a (5) 2014_09_14a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment