0

​អាវុធហត្ថ​ខេត្ត​រតនគិរី​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កូន​មុំ​បង្ក្រាប​រថយន្ត​លុច​ស៊ី​ស​RX៣០០​ដឹក​ឈើប្រណិត​១០០​ដុំ​

​អាវុធហត្ថ​ខេត្ត​រតនគិរី​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កូន​មុំ​បង្ក្រាប​រថយន្ត​លុច​ស៊ី​ស​RX៣០០​ដឹក​ឈើប្រណិត​១០០​ដុំ​

ខេត្ត​រតនគិរី​៖ លោក​វរៈសេនីយត្រី ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​រតនគិរី​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កូន​មុំ ឃាត់​ស្ទាក់​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង សង្ស័យ​ដឹកឈើ​ខុស​ច្បាប់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ពី​ខេត្ត​ស្ទឹងត្រែង​មក​ចូល​ខេត្តរតនគិរី​រហូត​ឃាត់​បាន​ពិនិត្យឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​១០០​ដុំ​ចំណែក​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភូមិ​ពីរ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគិរី ។​

​លោក ឃី សុខា បានអោយដឹងថា នៅ​ក្រោយពេល​ទទួល​ព័ត៌មាន​តាម​ទូរស័ព្ទ លោក​បាន​នាំ​កំលាំង​ចុះ​ទៅ​កាន់​តំបន់​ខាងលើ ទើប​ប្រទះ​ឃើញ​រថយន្ត​ម៉ាក លុច​ស៊ី​ស​RX ៣០០​ពណ៌​ស្ក គ្មាន​ផ្លាកលេខ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​តែ​ម្តង ខណៈ​នោះ​កំលាំង​បាន​ឃាត់​និង​រឹបអូស​រថយន្ត​នាំ​មក​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ដើម្បី​វាស់វែង​និង​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ចំណែក​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់ ក្នុងពេល​ដែល​ចុះ​បង្ក្រាប​នោះ​។​

​របាយការណ៍​របស់​វរៈសេនីយត្រី ឃី សុខា ឈើ​ប្រណីត​នៅក្នុង​រថយន្ត​នោះ មាន​ចំនួន​សរុប​១០០​ដុំ ជា​ប្រភេទ​ឈើ​ធ្នង់​សុទ្ធ តែ​មិន​ទាន់​ដឹង​បរិមាណ​ម៉ែត្រត្រីគុណ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន វត្ថុតាង​ទាំង​ឈើ​និង​រថយន្ត ត្រូវ​អាវុធហត្ថ​ខេត្ត បាន​ប្រគល់​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​មិនា​ឆ្នាំ​២០១៧ ៕

IMG-20170314-WA0056 IMG-20170314-WA0059 IMG-20170314-WA0057

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!