0

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឧបត្ថម្ភ​ប្រាក់ ជួសជុល​ឡើង​វិញ នូវ ផ្លូវ​ក្នុង​ភូមិ​២​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៤៤០​ម៉ែត្រ​

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឧបត្ថម្ភ​ប្រាក់ ជួសជុល​ឡើង​វិញ នូវ ផ្លូវ​ក្នុង​ភូមិ​២​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៤៤០​ម៉ែត្រ​

ខេត្ត​បន្ទាយមានជ័យ​៖ លោកជំទាវ​ម៉ា​ល័យ​កែ​គឹមយ៉ាន​ប្រធានកិត្តិយស​ហគ​មន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ លោកជំទាវ​សុង​ផល្លី​ន​ភរិយា​របស់​ឯកឧត្តម សួន បវរ​អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោកជំទាវ​ជា​ច្រើន​នាក់​ទៀត បាន ឧបត្ថម្ភ​ប្រាក់ ជួសជុល​ឡើង​វិញ នូវ ផ្លូវ​ក្នុង​ភូមិ​២​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៤៤០​ម៉ែត្រ កាល ព្រឹក​ថ្ងៃ​ទី​១៣​ខែ​មិនា​ឆ្នាំ​២០១៧​ផ្លូវ​២​ខ្សែ​ដែល​មាន​ប្រវែង​ជាង​៤៤០​ម៉ែត្រ​ស្ថិកក្នុង​ភូមិ ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​គួ​បញ្ជាក់ផង​ផងដែរ​ថា ផ្លូវ​២ ដែល​ស្ថិត​ក្នុង​ភូមិ​ទឹកថ្លា​នេះ​ជាច្រើន​ឆ្នាំ​កន្លងមក មានការ​ខូច​ហើយ​ពុំ​ដែល​មាន​ន​ណា​ចេញមុខ​មក​ជួសជុល​នោះ​ទេ​ដោយសារ​តែ​ភ្លៀង​ហូរ​ច្រោះ និង​ដោយសារតែ​រថយន្ត​បែន​ដឹក​ដី​ធំៗ​បើក​បំផ្លាញ​ផ្លូវ​ធ្វើឲ្យ​ផ្លូវ​នេះ​ក្លាយជា​ផ្លូវ​សំបុក្រ​មាន់​ខូច​ស្ទើរ​អស់​ទាំងស្រុង ។
​ដោយសារតែ​មាន​សំណូមពរ​យ៉ាងទទូច របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម ដែល​រស់នៅ​ក្នុងភូមិ​នោះ​សុំឲ្យ​លោក​ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ជួយ​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ឡើងវិញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​នេះ​ធ្វើដំណើរ​ទៅ​មក​បាន​ស្រាល​ផង ទើប​លោក​ជំទាវ​យល់ព្រម​ថា នឹង​ជួយ​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ឡើងវិញ ។​

​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៧​នេះ លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ចូលរួម​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ឡើងវិ ញ​ចំណាយ​ឋ​វិការ​អស់​ចំនួន​៥.០០០​ដុល្លា ដែល​ជា​ថវិកា​ផ្ទាល់​របស់​លោកជំទាវ​តែម្តង ។ ហើយ​ក្នុង​ការជួសជុល​នោះ ដោយ​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​សាំង​គង់​ហើយ​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ចាក់​ថ្ម​មិច​ក្នុង​ការជួសជុល​នោះ​ប្រើ​អស់​រយៈពេល​ប្រហែ​៧​ថ្ងៃ​ត្រូវ​បញ្ចប់​ក្នុង​ការជួសជុល​នោះ​តែម្តង​។​ក្នុង​ការបើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ទាំង​២​នោះ​លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​បានធ្វើ ការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នោះ​ទាំងអស់​ក្រោយពី​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​រួចមក​បាន​ល្អ​ហើយ​ត្រូវ​ចេះ​ថែរក្សា​ផ្លូវ​នេះ​ឲ្យបាន​ល្អ​និង​ឲ្យបាន​យូរអង្វែង​ផង​ព្រោះ​ផ្លូវ​១​ផ្សែៗ បើ​គិត​ជា​លុយ​វិញ​វា​ចំណាយ​អស់​ថវិការ​ច្រើនណាស់ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចេះ​ថែរក្សា​ផ្លូវ​ដែល​មាន​ហើយ​ឲ្យបាន​ល្អ​ផង ។​

​លោក ខាំ ស ចៅ​សង្កាត់​ទឹកថ្លា បាន​មានប្រសាសន៍ថា​ក្នុងនាម​លោក​ជា​ចៅសង្កាត់ លោក​តំណាងឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ទឹកថ្លា​ទាំងអស់ សូម​ថ្លែងអំណរគុណ​ដល់​លោកជំទាវ ម៉ៅ ម៉ា​ល័យ យ៉ាង​ជ្រាលជ្រៅ​ដែល​លោក​ជំទាវ​បាន​ចំណាយ​ទាំង​កំលាំងកាយ​ចិត្ត ទាំង​ថវិកា ទាំង​អំណោយ ដែល​បាន​ជួយ​ជួសជុល​ផ្លូវ​ទាំង​២​ខ្សែ​នេះ​ឡើងវិញ​ដើម្បី​ទុក​ជា​ចំណងដៃ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទឹកថ្លា​នេះ​ធ្វើដំណើរ​ទៅ​មក​បាន​ស្រួល ៕

 

IMG-20170314-WA0047 IMG-20170314-WA0045 IMG-20170314-WA0044 IMG-20170314-WA0049

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!