ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវគ្រាប់កាំភ្លើងច្នៃរបួសធ្ងន់ ពេលបរបាញ់សតក្នុងព្រៃ្វជាមួយកូនចុង ដោយ មតិខ្លះដាក់ការសង្ស័យទៅ
លើកូនចុងកូនចុង ជាអ្នកបាញ់ឪពុកចុង ព្រោះក្រោយពេលកើតហេតុបុរសជាកូនចុង បានរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១២មិនា២០១៧នៅចំណុចបន្ទាយចាស់វៀតណាមជួរភ្នំដងរ៉ែក ស្ថិតនៅក្នុងភូមិទំនប់ថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រភពបានឲ្យដឹងថា រងគ្រោះឈ្មោះ តង សឿន ភេទប្រុស អាយុ៤១ឆ្នាំ រងរបួស១គ្រាប់ចំគុម្គត្រចៀកខាងឆ្វេង ធ្លាយមកខាងក្រោមភ្នែក
ខាងស្តាំ រស់នៅក្នុងភូមិឃុំកើតហេតុ ខាងលើ ។ ចំណែកជនសង្ស័យជាកូនចុងឈ្មោះជឿន ភេទប្រុសអាយុ២៤ឆ្នាំ
រសនៅភូមិឃុំជាមួយគ្នានឹងជនរងគ្រោះកំពុងតែរត់គេចខ្លួន។
យោងតាមសម្តីប្រពន្ធនិងសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ ជាឪពុកចុងនិងកូនចុងកន្លងមកទាំង២នាក់មិនដែលទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នានោះទេ មុនពេលកើតហេតុវេលាម៉ោង៦ល្ងាចថ្ងៃទី១១មិនាឪពុកនិង កូនបានបរបួលគ្នាចេញទៅឆ្លុះសត្វព្រៃនៅលើខ្នងភ្នំដងរ៉ែក លុះព្រឹកថ្ងៃទី១២ខែ មិនាឆ្នាំ២០១៧ស្រាប់តែមានអ្នកភូមិឡើងទៅលើភ្នំបានជួបប្រទះប្តីរបស់ខ្លួនមានស្នាកស្នាមត្រូវគ្រាប់ដេកដួលនៅក្នុងថ្លុកឈាម ហើយមកប្រាប់ប្រពន្ធកូន។
យោងតាសម្តីអ្នកភូមិនិយាយថា នៅពេលជនរងគ្រោះជាឪពុកចុងនិងកូនចុង ចេញទៅបរបាញ់សត្វនោះ គេបានឃើញកូនចុងជាអ្នកកាន់កាំភ្លើងព្រៃប្រភេទ(ឆ្នុកដូង កែច្នៃ)ហើយគេបានសង្ស័យចំនួន២ចំណុច បញ្ហាដំបូងបានដាក់ការ សង្ស័យទៅលើកូនចុងជាអ្នកបាញ់ឪពុកចុងពីព្រោះកូនចុងរូបនេះមានចរឹកមិ នល្អដូចជាមនុស្សញៀនថ្នាំ បញ្ហាមួយទៀតគេបានដាក់ការសង្ស័យថា ឪពុក និងកូនទំនងនាំគ្នាទៅអូសឈើគ្រញួងពីទឹកដីថៃត្រូវមានគេលបបាញ់ ខណៈនៅក្នុងតំបន់នោះជាមុនសញ្ញាកងទ័ពឈរជើង ហើយក៍ជាមុខសញ្ញាបទល្មើសដែលកើតមានច្រើនយ៉ាងគគ្រឹកគ្រេងផងដែរ ៕