ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរញ្ញាបត្រ និងបរិញ្ញាបត្ររងដែលមាននិសិត្សត្រូវប្រគល់មានចំនួន១.០១៥នាក់ស្រី៤៧១នាក់។ពិធីនេះមានកាចូលរួមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធម៌ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានប្រធានកិត្តិយសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពអភិវឌ្ឍន៍ ឯកឧត្តម សួន បវរ អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិជាច្រើននាក់ទៀត។ពិធីនេះប្រារព្វឡើង នៅព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៧ នៅសាគលវិទ្យល័យមានជ័យស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា លោកមានកិត្តិយសយ៉ាងធំធេងណាស់ ដែលបានចូលរួមចែកសញ្ញាបត្រដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរញ្ញាបត្រ និងបរិញ្ញាបត្ររង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ទៀតថា សាកលវិទ្យាល័យមានជ័យនេះមានតួនាទីសំខាន់ណាស់ជាមជ្ឍមណ្ឌលបណ្តុះបណ្តាល ធនធានមនុស្ស ស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកទេស និងលើកស្ទួយអត្តសញ្ញាណជាតិដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១០ដល់ឆ្នាំ២០១៥។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ទៀតថា ក្នុងចំណោមជ័យលាភីទាំងអស់បានទទួលអាហារូបករណ៍ចំនួន៣០៧នាក់ក្នុងនោះស្រី៦៩នាក់ ហើយមានសិស្សកំពុងទទួលការបណ្តុះបណ្តាលចំនួន ៩១៨ នាក់ស្រី៤៤២ នាក់ ហើយឆ្នាំនេះ សាកលវិទ្យាល័យមានជ័យបានរៀបចំផែនការយុទ្ធសាស្ត្រ៤ឆ្នាំដែលមានគោលដៅ៨ចំណុច ១គុណភាពបុគ្គលឹក គ្រូបង្រៀន បង្កើនចំនួនគុណភាពដល់និស្សិត អភិវឌ្ឍនសេដ្ឋារចនាសម្ព័ន្ធនិងសម្ភាររូបវ័ន្ត លើកស្ទួយសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ និងផ្លាស់ប្តូរវប្បធម៌លើឆាកអន្តរជាតិ ផ្តល់សាធារណៈឯកជននិងសហគមន៍ ជំរុញលើកទឹកចិត្តការស្រាវជ្រាវអភវឌ្ឍន៍ និងពង្រឹងពង្រីកអក្ខរកម្មជាមួយអ្នកពាក់ពន្ធ័ប្រកបដោចីរភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានបញ្ជាក់ទៀតថាកន្លងមកសម្តេចតេជោហ៊ុនសែនបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣និងកំណត់នូវទស្សនៈវិស័យអភិវឌ្ឍប្រទេសជាតិ សម្រាប់អនាគត់ ដោយឈរលើមូលដ្ឋានសមិទ្ធិផលជាង៣០ឆ្នាំកន្លងមកហើយក្នុងនោះបានអនុវត្តគោលនយោបាយ ជាគន្លះ គឺមនុស្ស ផ្លូវ ទឹក ភ្លើងដើម្បីអភិវឌ្ឍប្រទេសជាតិនលើ វិស័យអប់រំជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យទាំង៤ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ៕
ចាន់ដារ៉ា