0

បុរស​ម្នាក់​ត្រូ​វ២​ពូថៅ​របួស​ធ្ងន់​ដោយ​ទំនាស់​ពាក្យ​សំ​គ្នា​ហើយ​បុរស​ម្នាក់​ប្រើ​ហឹង្សា​អាវុ​ទ្ធ​ហត្ថ​វាយ​ខ្នោះ​

បុរស​ម្នាក់​ត្រូ​វ២​ពូថៅ​របួស​ធ្ងន់​ដោយ​ទំនាស់​ពាក្យ​សំ​គ្នា​ហើយ​បុរស​ម្នាក់​ប្រើ​ហឹង្សា​អាវុ​ទ្ធ​ហត្ថ​វាយ​ខ្នោះ​

​ខេត្ត​បម្ទាយមានជ័យ​៖ បុរស​ម្នាក់​ត្រូ​២​ពូថៅ​របួស​ធ្ងន់​ដោយ​ទំនាស់​ពាក្យ​សំ​គ្នា​ហើយ​បុរស​ម្នាក់​ប្រើ​ហឹង្សា​អាវុ​ទ្ធ​ហត្ថ​វាយ​ខ្នោះ នៅវេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១២​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្វាយសរ ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការ​មូលដ្នាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំ​ស្រុក​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​នោះ​បុរស​សង្ស័យ​ឈ្មោះ​សា​មិត្ត រាក់ អាយុ​២៤ ឆ្នាំ​រស់​ភូមិ​ស្វាយ​សរ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ និង​បុរស​រងគ្រោះ​ឈ្មោះ ណាន់​ដេត​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ឈ្លោះប្រកែក​គ្នា​បន្តិច​បន្ទួច​ស្រាប់តែ​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​បាន​យក​កូន​ពូថៅ​កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​២​ពូថៅ​១​ពូថៅ​ចំ​កន្ទុយភ្នែក​ខាងឆ្វេង​និង​១​ពូថៅ​ទៀត​ចំ​ក្រោយ​ត្រចៀក​ខាងស្តាំ​បណ្តាលឲ្យ​របួសធ្ងន់​។​

​លោក​វរសេនីយ៍ត្រី ស៊ិន ដៀប​បាន​បញ្ជាក់ទៀតថា ក្រោយពី​កើតហេតុ​រួច​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ពន្លៃ​ ចំណែក​ជនសង្ស័យ​ត្រូវបាន​កំលាំង​អាវុធហត្ថ​ស្រុក​ភ្នំស្រុក​ឃាត់ខ្លួន​ដើម្បី​សាកសួរ​។​ក្រោយ​ពី​សួ​នាំ​រួច​បាន​បញ្ជូន​មក​កងរាជអាវុធហត្ថ​ខេត្ត​ហើយ​បាន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើប្បី​ចាត់ការ​ទៅតាម​និតិវិធី​ច្បាប់​៕
​ចាន់ ដា​រ៉ា​

 IMG-20170314-WA0017 IMG-20170314-WA0018

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!