0

តម្រួត​ថៃ​ឃាត់ខ្លួន បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់​

តម្រួត​ថៃ​ឃាត់ខ្លួន បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ខុសច្បាប់​

ប្រទេស​ថៃ ៖ តម្រួត​ថៃ​ឃាត់ខ្លួន បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ខុស​ច្បាប់​ដកហូត​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​៣៥​គ្រាប់ ខណៈ​ដែល ជនសង្ស័យ បាន​ទិញ​គ្រឿងញៀន​ពី​កម្ពុជា  ដើម្បី​នាំយក​ទៅ​លក់​ប្រទេស​ថៃ   នៅវេលា​ម៉ោង ៨ និង ៣០​នាទី​យប់​ថ្ងៃទី ១១  ខែ​មីនា  ឆ្នាំ​២០១៧  ត្រង់​ចំណុច​បាន​ឡែម  ទល់​នឹង​ច្រក​អន្តរជាតិ​ដូង​ស្ថិតក្នុង​ភូមិ​៤  ឃុំ​ទេព​និមិត្រ  ស្រុក​ពោង​ណាំ​រ៉​ន  ខេត្ត​ច័ន្ទ​បុរី  ប្រទេស​ថៃ  ។​

​តម្រួតការពារ​ព្រំដែន​លេខ ៥២១  ទទួលបាន​ព័ត៌មាន ពី​កំលាំង ក ស រួច​មក​ឲ្យដេងថា​បុរស​សង្ស័យ ដែល​ថៃ​ចាប់​ខ្លួន​មាន​ឈ្មោះ ឡា ដា​រ៉ា  អាយុ​២៩​ឆ្នាំ  ជា​ជនជាតិ​ខ្មែរ ដោយ​គេ​បាន​ទិញ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ពី​ក្នុង​ទឹកដី​នៃ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ក្នុង​មួយ​គ្រាប់​តម្លៃ ១០០ បាត ដោយ​នាំ​ឆ្លងដែន​យកទៅលក់​អោយ​កម្មករ  ឬ​អ្នក​ប្រើប្រាស់​នៅក្នុង​ទឹកដី​ថៃ នៃ​ខេត្ត​ច័ន្ទ​បុរី ។​

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ  តម្រួត​ថៃ​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​​ចំនួន​៣៥​គ្រាប់  ដែល​ជនសង្ស័យ​ខាងលើ  បាន​ច្រក​នៅក្នុង​កូន​ថង់​ផ្លា​ស្ទិក  ហើយ​លាក់​ក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ ។ បច្ចុប្បន្ន​ក្រោយពី​ទទួលបាន​ចំលើយ​សារភាព​រួច​មក  កំលាំង​តម្រួតការពារ​ព្រំដែន​បាន​រៀបចំ បញ្ជូន​ខ្លួន​ជនសង្ស័យ  រួម​ជាមួយនឹង​វត្ថុតាង  ទៅកាន់​អធិការដ្ឋាន  តម្រួត​ពោង​ណាំ​រ៉​ន​ចាត់ការ​តាម​និតិ​វិធី​៕

IMG-20170312-WA0080

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!