ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក បានធ្វើការបង្ក្រាបជាក់ស្តែងករណីកាន់កាប់ រក្សាទុកដឹកជញ្ជូន ឬជូញដូរសាធាតុញៀន ខុសច្បាប់ ដោយ ឃាត់ខ្លួនស្ត្រីម្នាក់និងដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥១គ្រាប់និងថ្នាំញៀនម៉ាទឹកកកចំនួន១៩ថង់តូច នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១០ខែមិនាឆ្នាំ២០១៧
នៅចំណុចភ្នំពុម្ភ ស្ថិតក្នុង ភូមិ បេងស្អាត ឃុំ ភ្នំព្រឹក ស្រុកភ្នំព្រឹក។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា ស្ត្រីសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ គន់ ធា ហៅ រិត្ន័ សុភី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។ ដកហូតវត្ថុតាង បាន ៖ 1.ថ្នាំគ្រាប់សញ្ញាWY លើគ្រាប់ថ្នាំពណ៍ស្លាទុំរាងមូលសំប៉ែតសង្ស័យមានសាធាតុញៀនចំនួន៥១គ្រាប់ ។ 2. ម្សៅក្រាម ពណ៌សថ្លា ច្រកចូលក្នុងថងប្លាស្ទិក ពណ៌ស ចំនួន ១៩កញ្ចប់តូច ។ 3. ទូរស៌ព្ទដៃ ០១គ្រឿង ជនសង្ស័យនិងវត្ថុតាងសមត្ថ កិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕