ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានសហការគ្នាជាមួយកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនឧត្តមសេនីយ៍ទោ យោធាម្នាក់ពាក់ផ្កាយ២ប្រចាំក្រសួងការពារជាតិ ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ពីបទសម្លាប់ប្រពន្ធចុង និងកូនស្រីអាយុ ៦ឆ្នាំនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយបានយកសពទៅបោះចោល នៅម្តុំជ្រោះពេជ្រនិល ។ជនសង្ស័យនេះឃាត់ខ្លួនកាលពីនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤នៅព្រំដែនប្រទេសថៃពេលកំពង់វាយវីសារឆ្លងដែនចូលប្រទេសឡាវ សមត្ថកិច្ចថៃបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
បើតាមប្រភពពីសមត្ថកិច្ចកម្ពុជាបានប្រាប់ថា ជនសង្ស័យ ជាឧត្តមសេនីយ៍ទោ យោធាពាក់ផ្កាយ២ នៅក្រសួងការពារជាតិត្រូវបានសមត្ថកិច្ចកម្ពុជា សហការណ៍ជាមួយនិងសមត្ថកិច្ចថៃ ចាប់នៅឯជាយដែនប្រទេសថៃ ឡាវ ខណៈពេលជនសង្ស័យបានចូលទៅ ត វីសា ដើម្បីឆ្លងដែនចូលទៅប្រទេសឡាវ ភ្លាមនោះជនសង្ស័យបានចូលបន្ទប់ស្កេនមេដៃ ហើយក៏ឡូតឃើញថា ជាមុខសញ្ញាមកពីប្រទេសកម្ពុជា ភ្លាមនោះសមត្ថកិច្ចថៃ បានឃាត់ខ្លួនភ្លាម និងបានសាកសួរនាំ តែម្តង ពេលនោះជនឃាតករបានសារភាពថា ខ្លួនពិតជាឧក្រិដ្ឋជនបានរត់គេចខ្លួនមកពីប្រទេសកម្ពុជាមែន ។
ក្រោយមកសមត្ថកិច្ចថៃបានផ្តល់ព័ត៌មានមកកាន់ភាគីកម្ពុជា រួចក៏បានបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដោយមានសមត្ថកិច្ចអន្តោប្រវេសន៍ជាអ្នកនាំខ្លួនជនសង្ស័យ ពីប៉ុស្តិ៍ប៉ូលិសអន្តោប្រវេសន៍ថៃ នៅឯស្រុកអារញ្ញ ។
ឧក្រិដ្ឋជននេះជា ឧត្តមសេនីយ៍ទោ គឹម ម៉ារិន ជាយោធាពាក់ផ្កាយ២ នៅក្រសួងការពារជាតិ ដែលបានរត់គេចខ្លួន ក្រោយ ធ្វើសកម្មភាពសម្លាប់ប្រពន្ធចុង និងកូនស្រី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅទីស្នាក់ការក្រុមហ៊ុនដឹក ជញ្ជូន GST ផ្ទះលេខ ១៣E1 ផ្លូវលេខ ១៤២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ពីព្រោះជនសង្ស័យរូបនេះ គឺ ជាប្រធានក្រុមហ៊ុនដឹកជញ្ជូនរថយន្តក្រុងមួយនេះ ។
ក្រោយពីបាននាំខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍យកមកប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត សាកសួរនាំ និងបញ្ជូនទៅកាន់តុលាការនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃនេះ ៕