ខេត្តព្រៃវែង៖ កំលាំងនគរបាលស្រុកស្វាយអន្ទរឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទប្លន់ និងប្រើប្រាស់អាវុធជាតិផ្ទះខុសច្បាប់ ឆ្នាំ២០១០ របស់ចៅក្រមស៊ើបសួរ ចាំង ស៊ីណាត សាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួនធ្វើវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១០ខែមិនា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់កែង ឃុំពានរោង ស្រុកស្វាយអន្ទរ។
សមត្ថកិច្ចនគរបាលឲ្យដឹងថាបុរសដែលឃាត់ខ្លួនឈ្មោះ ខាំ ថុន អាយុ ៥៦ ឆ្នាំ ភូមិឃុំខាងលើ អនុវត្តតាមដីកាលេខ៨៤៧ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១០ របស់ចៅក្រមស៊ើបសួរ ចាំង ស៊ីណាត សាលាដំបូងរាជធានីភ្នំពេញ ពីបទប្លន់ និងប្រើប្រាស់អាវុធជាតិផ្ទះខុសច្បាប់ បានប្រគល់អោយទៅលោកឧត្តមសេនីយ៍ប៊ន សំអាត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាតើការបន្តតាមផ្លូវច្បាប់ ៕