ខេត្តរតនគិរី៖ លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកស្រុកបរកែវ ប្រើអំណាច យកគ្រឿងចក្រកាប់ ឈូសឆាយ បំផ្លាញព្រៃឈើ ភ្បែរមាត់ទន្លេសេសាន្ត ជាង២ហិកតា ដើម្បីយកដី និងហ៊ុំព័ទ្ធរបងធ្វើជាកម្មសិទ្ធ។ ដីនោះមានទីតាំងជាប់ផ្លូវលំឆ្ពោះទៅប៉ុស្ដិ៍នគរបាល លេខ៥០៩ ( ភូមិភិ ) ស្ថិតក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។
ពាក់ព័ន្ធដីជាង២ហិកតានេះលោក ទុន វិរៈភាព មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកស្រុកបរកែវ បានបកស្រាយប្រាប់អ្នកសាព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ថា ដីនេះគាត់ទិញពីប្រជាពលរដ្ឋ ជាដីចំការដំឡូង ហើយមានការទទួលស្គាល់ពីពីអាជ្ញាធរ ភូមិ ឃុំ ចំណែកការយកគ្រឿងចក្រចូលឈូសឆាយ គឺលោក មិនបានឈូសឆាយនោះទេ ពីព្រោះដីនោះជាដីចំការចាស់។
លោកសេវ ស្វែន មេឃុំសេសាន្ត បានអោយដឹងថាការឈូសឆាយដីរបស់ លោក ទុន វិរៈភាព នោះ លោកមិនបានដឹងទេ គឺគេឈូសឆាយស្រេចតែចិត្តទាំងស្រុង មិនបាជូនដំណឹងអ្វីដល់អាជ្ញាធ័រមូលដ្ឋាននិងមន្ត្រីពាក់ពន្ធ័នោះឡើយ។ ការឈូសឆាយធ្វើអ្វីមួយគួរតែម្ចាស់ ឬ ក្រុមហ៊ុននោះ ជូនដំណឹងដល់ខ្ញុំជាអជ្ញាធរដែរ។
ចំណែក លោក ម៉ាវិចិត្រ អភិបាលស្រុកអូរយ៉ាដាវ ក៏បានឲ្យដឹងនៅថ្ងៃដដែលថា លោកបានត្រឹមត្រួតពិនិត្យឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ចំណែកការឈូសឆាយដីព្រៃយ៉ាងនោះ គេធ្វើតាមតែអំពើចិត្ត គេមិនបានជូនដំណឹង ឬសុំការអនុញ្ញាតិច្បាប់អ្វីទេ ពីព្រោះលោក ទុន វិរៈភាព គេអាងខ្លួនជាមន្ត្រីរដ្ឋបាលព្រៃឈើ ។
ទាក់ទិនករណីខាងលើនេះ លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ និង លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីថា ករណីឈូសឆាយដីព្រៃ ឬ ដីចំការខាងលើនេះ លោកមិនបានដឹងនោះទេ ពីព្រោះលោក ទុន វិរៈភាព នេះធ្វើអ្វីមិនដែលគោរពច្បាប់ ឬគោរពអ្នកណាម្នាក់ទេ។
ដោយឡែកលោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានអោយអ្នកយកព័ត៌មានឲ្យ ដឹងនៅល្ងាចថ្ងៃទី៩ ខែមិនា ថា បើទោះជាយ៉ាងណា ដីប្រមាណជាង២ហិត្ថានោះ ត្រូវបានគេសង្កេតឃើញថា មានការឈូសឆាយដល់មាត់ច្រាំងទន្លេ និង កាយមាត់ច្រាំងទន្លេអោយទាប បណ្ដាលឲ្យមានផល ប៉ះពាល់បយ៉ាងខ្លាំងដូចជា៖ការបាក់ដី ស្រុតដី បាក់មាត់ជ្រាំទន្ល នឹងបង្កអោយមានហានិភ័យផ្សេងៗ ដូចជាទឹកជំនន់ជន់លិច ដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ធ ជាដើម។ ចំពោះការកាប់ឈូសឆាយដីខាងលើរូបលោកមិនបានទទួលដំណឺងឬពត៌មានពីលោកទុន វីរ:ភាពនៅឡើយទេ។
ពាក់ព័ន្ធរឿង លោក ទុន វិរៈភាព មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកស្រុកបរកែវ ប្រើអំណាច យកគ្រឿងចក្រកាប់ បំផ្លាញព្រៃឈើ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ សំណូមពរឲ្យថ្នាក់លើមានវិធានការលើបុគ្គលអនុវត្តច្បាប់បំពានច្បាប់ធ្វើអ្វីស្រេចតែចិត្តនេះផង ៕