0

​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧត្តរមានជ័យ​បង្ក្រាប​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ដកហូត​ថ្នាំញៀន​៣ កព្ចាប់​ធំ

​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧត្តរមានជ័យ​បង្ក្រាប​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ដកហូត​ថ្នាំញៀន​៣ កព្ចាប់​ធំ

​ខេត្ត​ឧត្តរមានជ័យ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧត្តរមានជ័យ​បង្ក្រាប​គ្រឿងញៀន​២​ករណី​ឃាត់ខ្លួន​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់ ដកហូត​ថ្នាំញៀន​៣ កព្ចាប់​ធំ  ស្មើ ទម្ងន់​១២,៨៤​ក្រាម កាល​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី ៩​ខែ​មិនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ខាងត្បូង​សាលាបឋមសិក្សា​ស្ថិតនៅ​ភូមិ​ត្រាំ​ចាន​ឃុំ​ព្រះ​ប្រឡាយ  ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​ករណី​ទី​១៖​ការចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន បាន​១​ករណី នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី ៩​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ចំណុច​រោង​ជួសជុល​ត្រាក់ទ័ ស្ថិតនៅ​ភូមិ​អូ​ចិញ្ចៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ស្រុអ​ន្ល​ង់​វែង ខេត្ត ឧត្តរមានជ័យ ។ ឃាត់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឆាន់ លីដា  អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ទួល កណ្តាល ឃុំ ត្រពាំង​ប្រី​យ ស្រុក​អន្លង់ វែង ខេត្ត ឧ​.​ជ ។ ក្នុងនោះ ជំនាញ​បាន​ធ្វើ​តេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន (+)​។​

​ករណី​ទី​២ ៖ ការចុះ​បង្ក្រាប​ករណី​ជួញដូរ​ចែកចាយ​ថ្នាំញៀន​បាន​១​ក​ណី កាល​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ខាងត្បូង​សាលាបឋមសិក្សា​ស្ថិតនៅ​ភូមិ​ត្រាំ​ចាន​ឃុំ​ព្រះ​ប្រឡាយ  ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ឈ្មោះ វ៉ាន់ ណា ភេទ ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧ​.​ជ ។ ដកហូត​សំភា​រះ​វត្ថុតាង​រួមមាន : ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន (Ice)​ចំនួន​៣ កព្ចាប់​ធំ ស្មើ ១២,៨៤​ក្រាម​, ប្រាក់​រៀល​ចំនួន ៥០០០០០​រៀល (​ប្រាំ​សែន​រៀល​) ,​ទូរស័ព្ទដៃ​១ គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ ទាំង​២​នាក់​និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

IMG-20170310-WA0051 IMG-20170310-WA0049 IMG-20170310-WA0052

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!