0

កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​សហការ កម្លាំង​អាវុធហត្ថ​ខេត្ត និង​ជំនាញ​រដ្ឋ​ព្រៃឈើ​បង្ក្រាប​ឈើ​បាន ៣៧,៦០ មែត្រ​គូប​

កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​សហការ កម្លាំង​អាវុធហត្ថ​ខេត្ត និង​ជំនាញ​រដ្ឋ​ព្រៃឈើ​បង្ក្រាប​ឈើ​បាន ៣៧,៦០ មែត្រ​គូប​

​ខេត្ត​រតនគីរី​៖ កម្លាំង​អាវុទ្ធហត្ថ​ផ្ទៃ​ប្រទេ​សសហការ កម្លាំង​អាវុទ្ធហត្ថ​ខេត្ត និង ជំនាញ​រដ្ឋ​ព្រៃឈើ​បង្ក្រាប​ឈើ​បាន ៣៧,៦០ មែត្រ​គូប ឈ្មួញ​រកស៊ី​យក​មក​លាក់ទុក​ក្រោម​ដើម​ចន្ទី​មួយកន្លែង ដោយ​គេ​ដឹងថា មាន​ម្ចាស់​ឈ្មោះ​វង្ស​នៅវេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​៨ ខែ​មិនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​គង​យ៉ុក ឃុំ​ប៉ាត់តេ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគីរី​។
​សមត្ថកិច្ច​ធ្វើការ​វាស់វែង​លទ្ធផល  គឺ​ឈើ​សុក្រ​ម និង​ខ្វាវ  សរុប ៤០១ ដុំ ស្មើនឹង ៣៥,១៦៩ ម៉ែត្រគូប ឈើ​គីឡូ  ថ្លឹង​បាន  ៣០៤០ គីឡូក្រាម   ស្មើនឹង ២, ៤៣២ ម៉ែត្រគូប ឈើ​ទាំង​២​មុខ សរុប​រួម  ៣៧,៦០ មែត្រ​គូប ។​

​ប្រភព​បាន​បញ្ជាក់ថា កន្លងមក​ធ្លាប់​មាន​សមត្ថកិច្ច​បង្ក្រាប​ចាប់​ឈើ​ឈ្មោះ​វង្ស់​ដែរ តែ​ចាប់​មិន​ជាប់ ចាប់បាន​២~៣​ថ្ងៃ​ឈ្មោះ វង្ស នេះ​នាំ​គ្នា​ទៅ​រំដោះ​យក​ទាំង​ឡាន​ទាំង​ឈើ​របស់​ខ្លួន​មក​វិញ ចេញពី​កន្លែង​មេព្រៃ​ធ្វើ​ព្រងើយ  គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​ស្អី​គេ​ឡើយ ដោយ​គេ​មាន​ខ្នងបង្អែក​ដ៏​ធំ ៕

IMG-20170310-WA0012 IMG-20170310-WA0010 IMG-20170310-WA0008

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!