0

អ្នក​ទោសឧក្រិដ្ឋ​ម្នាក់​រត់​ចេញ​ពី​គុក ត្រូវ​នគរបាល​អនុវត្ត​ន៍​ដីកា សហការ​នគរបាល​ស្រុក គាស់ក្រឡ​ឃាត់​បញ្ជូ​លគុក​វិញ​

អ្នក​ទោសឧក្រិដ្ឋ​ម្នាក់​រត់​ចេញ​ពី​គុក ត្រូវ​នគរបាល​អនុវត្ត​ន៍​ដីកា សហការ​នគរបាល​ស្រុក គាស់ក្រឡ​ឃាត់​បញ្ជូ​លគុក​វិញ​

​បាត់ដំបង ៖ អ្នក​ទោសឧក្រិដ្ឋ​ម្នាក់​ដែល​តុលាការ​បាត់ដំបង សម្រេច​ឃុំខ្លួន​១០​ឆ្នាំ បាន​រត់ចេញ​ពី​គុក កាលពី​ម៉ោង​១​រំលង​អធ្រាត​ថ្ងៃ​ទី​២៨​ខែ​មេសា ២០១២ ត្រូវ​នគរបាល​អនុវត្ត​ន៍​ដីកា​សហការ​នគរបាល​ស្រុក​គាស់ក្រឡ ឃាត់​បញ្ជូ​លគុក​វិញ ពេលកំពង់​ជិះ​ម៉ូតូ​នៅ​ចំងាយ​៥០០​ម៉ែត្រ​ពី​ផ្ទះ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ​។​

​លោក សោក ភា អធិការ​ស្រុក​គាស់ក្រឡ​បានអោយដឹងថា​ឧក្រិដ្ឋជន​ដែល​សមត្ថកិច្ច​ចាប់បាន​មានឈ្មោះ​នូ ប៉ូ​លីន អាយុ​៣៣​ឆ្នាំ តាម​ដីការ​លេខ​៤០​ដប​ស​ចខ ចេញ​ដោយ​លោក ហ៊ឹ​ង ប៊ុន​ថង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១២ ពី​បទ​ប្លន់​ម៉ូតូ កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០០៤ នៅ​ភូមិ​ប៉ា​លេល្យ័​យ សង្កាត់​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​កំណត់​ទោស​១០​ឆ្នាំ ។

​លុះ​ម៉ោង​១ រំលង អធ្រាត​ថ្ងៃ​ទី​២៨ ខែ​មេសា ២០១២ ជន​ជាប់​ទោស​ឧក្រិដ្ឋ បាន​ហែក​គុក​នៅ​ខេត្ត​បាត់ដំបង រត់​ចេញ​ដោយ​សុវត្ថិភាព ដោយសារតែ​ការធ្វេសប្រហែស របស់​ក្រុម​អនុរក្ស​ពន្ធនាគារ ។

​បច្ចុប្បន្ន មន្ត្រី​អនុវត្ត​ដីកា​កំពុង​សួរនាំ​បន្ថែម និង​បញ្ជូន​ជន​ជាប់​ទោស​ទៅ​ប្រគល់​ឲ្យ​តុលាក​សម្រេច​ឃុំ​ទោស​ម្តងទៀត ៕
​មៀច​បូរ៉ា​

2014_09_14a (3)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment