0

​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួម​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន ចំនួន ៨៤ គ្រាប់ និង​គ្រាប់កាំភ្លើង ១៣ គ្រាប់​

​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួម​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន ចំនួន ៨៤ គ្រាប់ និង​គ្រាប់កាំភ្លើង ១៣ គ្រាប់​

​ខេត្ត​បាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួម​បុរស​ម្នាក់​ដកហូត​ថ្នាំញៀន ចំនួន ៨៤​គ្រាប់ កញ្ឆា ក្រៀម​ចំនួន ៣​គីឡូក្រាម និង​គ្រាប់កាំភ្លើង​១៣​គ្រាប់​ នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៨​ខែ​មិនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុម​២ ភូមិ អូរ​តា​ប៉ុន ឃុំ ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។​

​លោក​វរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បានឲ្យដឹង​ថា​បុរស​សង្ស័័យ​ដែលឃាត់​ខ្លួន មានឈ្មោះ  សុខ សារ៉េត ហៅ នាគ​ភ្លើង ភ​អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ដកហូត​វត្ថុតាង 1.​ថ្នាំ​គ្រាប់​សញ្ញា​WY លើ​គ្រាប់​ថ្នាំ​ពណ៍​ស្លា​ទុំ​រាង​មូល​សំប៉ែត​សង្ស័យ​មាន​សា​ធាតុ​ញៀន​ចំនួន  ៨៤​គ្រាប់ 2. កញ្ឆា ក្រៀម​ចំនួន ៣​គីឡូក្រាម 3. កញ្ឆា ស្រស់​ចំនួន ១​គីឡូក្រាម 4. គ្រាប់កាំភ្លើង AK ចាស់​ចំនួន​១៣​គ្រាប់ 5. សំបក​គ្រាប់ AK ថ្មីៗ ចំនួន ៦​សំបក  ករណី​នេះ​សម្ថ​កិច្ច​យើង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

IMG-20170308-WA0025 IMG-20170308-WA0021 IMG-20170308-WA0019 IMG-20170308-WA0018

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!